ស្រ្តី​ម្នាក់សម្រេចដាក់ពាក្យបណ្តឹងអនុសេនីយ៍ឯក សៀន វណ្ណា ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពីបទជម្រិតទារ​ប្រាក់ចំនួន៤០០បាតជាថ្នូរនឹងការមិនចាប់សត្វមាន់២​ក្បាល

ស្រ្តី​ម្នាក់សម្រេចដាក់ពាក្យបណ្តឹងអនុសេនីយ៍ឯក សៀន វណ្ណា ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពីបទជម្រិតទារ​ប្រាក់ចំនួន៤០០បាតជាថ្នូរនឹងការមិនចាប់សត្វមាន់២​ក្បាល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ឧត្តរមានជ័យ:​ ដោយទ្រាំលែងបានស្ដ្រីម្នាក់បាន​ប្ដឹងមន្ត្រីនគរបាលប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិអូរស្មាច់គឺលោកអនុសេនីយ៍ឯក សៀន វណ្ណា ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពីបទជម្រិតទារ​ប្រាក់ចំនួន៤០០បាតជាថ្នូរនឹងការមិនចាប់សត្វមាន់២​ក្បាលដែលស្ត្រីរូបនោះទិញពីប្រទេសថៃដើម្បីយក​មកចិញ្ចឹមជាលក្ខណៈគ្រួសារ។

យោងតាមពាក្យបណ្ដឹងគោរពចូលអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២០ដែល​មានស្ត្រីជាដើមបណ្ដឹងឈ្មោះ ឈុំ សំណាង អាយុ៥៥ឆ្នាំរស់នៅសង្កាត់អូរស្មាច់បានលើកឡើងថា៖ កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០២០រូបគាត់បានឱ្យអ្នក​ស្គាល់គ្នាដែលបើករថយន្តដឹកទឹកកកចេញពីប្រទេសថៃជួយទិញមាន់ឱ្យគាត់បាន២ក្បាល ។

Sponsor

ដើម្បីយកមកចិញ្ចឹមនៅផ្ទះព្រោះសម័យកូវីដ-១៩ មិនដឹងមានរបរអ្វីធំដុំធ្វើទេដូច្នេះគាត់រករបរចិញ្ចឹមសត្វ នៅផ្ទះនេះវាស្រួលលក់ដូរធ្វើម្ហូប។

តាមបណ្ដឹងដដែលបន្តថា៖ពេលមកដល់មាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នាវេលាម៉ោង៩ព្រឹកថ្ងៃដដែលស្រាប់តែលោកអនុសេនីយ៍ឯក សៀន វណ្ណា មិនអនុញ្ញាតឱ្យនាំសត្វមាន់២ក្បាលនោះចូលមកខ្មែរទេ។

ដោយមន្ត្រីនគរបាលរូបនោះទារប្រាក់ចំនួន៤០០បាត ជាថ្នូរនឹងការមិនដកហូតមាន់ទាំងពីរក្បាលនេះទុក ទន្ទឹមនិងនោះខ្លួនបានអង្វរដែរតែគាត់ពុំព្រមឡើយ ហើយអ្នកដែលគាត់ផ្ញើឱ្យទិញមាន់នោះក៏យល់ព្រមបង់ប្រាក់ឱ្យមន្ត្រីនគរបាលរូបនោះចំនួន ៤០០បាត តាមការជំរិតទារតែម្ដងទៅ។

ព្រោះតែទង្វើរបស់មន្ត្រីនគរបាលអន្តោរប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បែបនេះទើបខ្លួនសម្រេចដាក់ពាក្យប្តឹងទៅអគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍នៅថ្ងៃនេះតែម្ដងដោយមិនខ្លាចអ្វីទាំងអស់ ពោលគឺឈឺចាប់ពេក។

ដើមបណ្ដឹងថា៖ នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់តែងតែធ្វើបាបប្រជាពលរដ្ឋ ទន់ខ្សោយជាញឹកញាប់ពេលខ្លះមានការឈ្លោះប្រ​កែកជេរគ្នារឿងយកលុយពីពលរដ្ឋទៅទិញម្ហូបពីថៃ ដឹកតាមម៉ូតូរថយន្តក៏មានដែរ។

ជុំវិញការអះអាងទាំងនេះខាងសារព័ត៌មានពុំអាចសុំការបកស្រាយពីសាម៉ីខ្លួនគឺលោកវរសេនីយ៍ឯក សៀន វណ្ណា រួមនិងលោកមេប៉ុស្ដ៏នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ដែលរងការចោទប្រកាន់បានទេនៅល្ងាចថ្ងៃទី២៣នេះ ? ។