បរទេស: កាលពីថ្ងៃទី២៤ខែសីហាឆ្នាំ២០២០យោងទីតាមសារព័ត៌មានបរទេសមួយបានរាយការណ៍ថាហេតុបំផ្ទុះគ្រាប់បែក២លើកជាប់គ្នានៅស្រុកចូឡូ ខេត្តវ៉ាត់ ស៊ូលូ ភាគខាងត្បូងរបស់ហ្វីលីពីន ជាបឋម មានសេចក្ដីរាយការណ៍ថាបណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងតិច១០នាក់នឹងរងរបួសយ៉ាងច្រើនរួមទាំងសមត្ថកិច្ចទាហាននឹងនគបាល។
សម្រាប់ហេតុការណ៍បំផ្ទុះលើកដំបូងកើតឡើងពីការបំផ្ទុះគ្រាប់បែកឆ្នៃដែលជនបង្កនាំមកបង្កប់ក្នុងម៉ូតូខាងមុខស៊ុបពរ័ ម៉ាកេត លើផ្លូវក្នុងស្រុកចូឡូ ដែលជាតំបន់រឹងមាំរបស់ក្រុមអាប៊ូ សៃយ៉ាប់ មុស្លីមប្រដាប់អាវុធ បណ្ដាលឲ្យទាហាន៥នាក់នឹងជនស៊ីវិល៤នាក់ស្លាប់ នឹងទាហានបានរងរបួស១៦នាក់ទៀតជនស៊ីវិលរងរបួសប្រមាណ២០នាក់។តមក មានសេចក្ដីរាយការណ៍ដល់ការវាយប្រហារលើកទី២ដែលកើតឡើងមិនយូរប៉ុន្មានក្រោយពីហេតុការណ៍ដំបូងក្មាន់វាយប្រហារដោយគ្រាប់បែកអត្ថឃាតដែលជាស្រ្តី បានចុចបំផ្ទុះខណះដែលសមត្ថកិច្ចនគបាលបិទឡោមពទ្ធ័តំបន់ខាងលើបណ្ដាលឲ្យមានមនុស្សស្លាប់១នាក់ នឹងសមត្ថកិច្ចរងរបួសចំនួន៦នាក់។


