បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម ឆក់ទូរស័ព្ទ រួចក៏ជិះដេញតាម ត្រូវអ្នកបិទគូទធាក់ម៉ូតូផ្ដួលរងរបួសបែកមុខបែកមាត់

បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម ឆក់ទូរស័ព្ទ រួចក៏ជិះដេញតាម ត្រូវអ្នកបិទគូទធាក់ម៉ូតូផ្ដួលរងរបួសបែកមុខបែកមាត់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការត្រូវបានជន​សង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយឆក់ទូរស័ព្ទ​បានសម្រេចរួចជិះរត់គេចខ្លួនតែត្រូវជន​រងគ្រោះជិះម៉ូតូដេញពីក្រោយ រហូតមកដល់មុខផ្សារស្ទឹងមានជ័យចាស់ក៏ត្រូវបក្ខពួកជនសង្ស័យជិះម៉ូតូបិទគូទមកពី​ក្រោយធាក់ផ្ដួល បណ្ដាលឲ្យរងរបួសបែក​មុខបែក​មាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃអង្គារទី២៥ខែសីហាឆ្នាំ២០២០ នៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់តាមបណ្ដោយផ្លូវ២៧១ក្នុងសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ដុក មករា ភេទប្រុសអា​យុ៣០ឆ្នាំមុខរបរធ្វើជាងជួសជុលរថយន្តស្នាក់នៅភូមិព្រែកទល់សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។

Sponsor

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថាមុនកើត​ហេតុរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីមសង់ ស៊េរីឆ្នាំ២០១១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1​BB​-5980 ចេញពីធ្វើការនៅម្ដុំវត្តសំរោងអណ្ដែត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១លុះមុខដល់ចំណុចស្តុប Nokia ស្រាប់តែលេចមុខជនសង្ស័យ២ នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខបានធ្វើស​កម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់ម៉ាក iphone 6 plus ខណះរូបគាត់កំពុងតែនិយាយ បានសម្រេចរួចនាំគ្នាជិះគេចខ្លួន ភ្លាមនោះរូបគាត់ក៏បានខំជិះម៉ូតូដេញពីក្រោយរហូតមកដល់ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ស្រាប់តែមានបក្សពួកជនសង្ស័យពីរនាក់ទៀត ដែលជាអ្នកបិទគូទ មកពីក្រោយធាក់ម៉ូតូគាត់បណ្តាលឲ្យដួលអូសទៅនឹងថ្នល់រងរបួសបែកមុខបែកមាត់ ចំណែកជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការសួរនាំបន្ទាប់មកឃើញសាច់ញាតិជនរងគ្រោះចុះមកដល់កន្លែងកើតហេតុរួចក៏បានយកម៉ូតូដឹកជនរងគ្រោះទៅព្យាបាលរបួសដោយខ្លួនឯង ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ។