ខ្មាន់​បំផ្ទុះគ្រាប់បែកអត្ថឃាតស្រី២នាក់នៅហ្វីលីពីនបង្ករអោយមានភាព​ចលាចល​តាមពិតជាស្រីមេម៉ាយទាំងគូរ

ខ្មាន់​បំផ្ទុះគ្រាប់បែកអត្ថឃាតស្រី២នាក់នៅហ្វីលីពីនបង្ករអោយមានភាព​ចលាចល​តាមពិតជាស្រីមេម៉ាយទាំងគូរ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ហ្វីលីពីន​:​ កងទព័ហ្វីលីពីនឲ្យដឹងថាក្មាន់បំផ្ទុះគ្រាប់​បែកអត្ថឃាត២នាក់ដែលបង្ករហេតុវាយប្រហារកណ្ដាលស្រុកសូឡូខេត្តស៊ូលូ ភាគខាត្បូងកាលពីថ្ងៃចន្ទ័កន្លងមកជាស្រីមេម៉ាយទាំង២នាក់ភរិយារបស់សកម្មប្រយុទ្ធសមាជិកក្រុមចោរអាប៊ូសាយ៉ាហ្វដែលស្លាប់ពីការតស៊ូជាមួយសមត្ថកិច្ចកាលពីមុន។

សារព័ត៍មានAFP រាយការណ៍ពីទីក្រុងម៉ានីលប្រទេ​ស​ហ្វីលីពីនចេញនៅថ្ងៃទី២៦សីហាថាក្នុងហេតុការ​ណ៍ក្រុមជនបង្ករក្មាន់គ្រាប់បែកអត្ថឃាតដែលវាយ​ប្រហារកណ្ដាលទីរួមស្រុកហូឡូខេត្តស៊ូលូកាលពីថ្ងៃទី២៤សីហាកន្លងមកដែលធ្វើឲ្យមានមនុស្សស្លាប់​១៥នាក់ទាំងទាហាននឹងជនស៊ីវិលនឹងរងរបួស៧៤នាក់​នោះឧត្តមសេនីយ៍ទោ កិលប៊ើ កាប៉េ អគ្គមេបញ្ជារការកំពូលហ្វីលីពីនអោយដឹងកាលពីថ្ងៃពុធថាការវា​យ​ប្រហារជាស្នាដៃរបស់ក្រុមចោរអាប៊ូ សៃយ៉ាហ្វ ដែលជាប់ពាក់ពន្ធ័ជាមួយក្រុមអាយស៊ិសនៅស៊ីរី នឹងអ៊ីរ៉ាក់។

Sponsor

ស្រុកហូឡូជាមូលដ្ឋានសំខាន់របស់ក្រុមអាប៊ូ សៃយ៉ាហ្វ ដែលបង្ករហេតុចាប់ជម្រិតប្រជាជនទារប្រាក់នឹងវាយប្រហារភេរវកម្មភាគខាងត្បូងរបស់ហ្វីលីពីនញឹក​ញាប់តំបន់ភាគខាងត្បូងរបស់ហ្វីលីពីននៅជិតតំបន់ព្រំដែនឥណ្ឌូនេស៊ីប្រជាជនភាគច្រើនជាជនជាតិមុស្លីម នឹងខេត្តស៊ូលូមួយផ្នែករបស់តំបន់ស្វ័យគ្រប់គ្រងបាំងសា ម៉ូរ៉ូ នៃមីនដាណៅរបស់ជនជាតិមុស្លីមឬBAR​MM(Bangsamoro Autonomous Region in Muslim Mindabao:BAMM)។

ខាងផ្នែកឧត្តមសេនីយ៍ទោ​ សៃរិលិតូ សូបេចាណា មេបញ្ជារការកងទព័ជើងគោកហ្វីលីពីនបានឲ្យដឹងថា ខ្មាន់​បំផ្ទុះគ្រាប់បែកអត្ថឃាតស្រី២នាក់ដែលបង្ករហេតុវាយប្រហារនឹងស្លាប់នៅកន្លែងកើតហេតុទាំងគូរម្នាក់​មានឈ្មោះអ៊ីន ដាណេ នឹងម្នាក់ទៀតឈ្មោះ ណាណា ដោយនាង​ ណាណា ជាភរិយារបស់លោកណរមែន ឡាស៊ូកា សមជិកក្រុមចោរអាប៊ូ សៃយ៉ាហ្វ នឹងខ្មាន់បំផ្ទុះគ្រាប់បែកអត្ថឃាតមនុស្សដំបូងរបស់​ហ្វីលីពីន ដោយឡា ស៊ូកា នឹងមិត្តភក្តិម្នាក់ទៀត បានចុចបំផ្ទុះវាយប្រហារមុខបន្ទាយទាហាននៅស្រុកហូឡូ កាលពីខែមិនាឆ្នាំ២០១៩ស្លាប់ទាំង២ព្រមជាមួយគោល​ដៅទាហាបនឹងជនស៊ីវិលមួយចំនួនទៀត។

សមត្ថកិច្ចកំពង់ត្រួតពិនិត្យរបាយការណ៍ព័ត៍មានថា នាង​ ណាណា ជាជនជាតិឥណ្ឌូនេស៊ីដោយឡែកនាងអ៊ីន ដាណេ ជាភរិយារបស់លោក​ ថាល់ហា ជុំសា ឬ​រហ័សនាម អាប៊ូ ថាល់ហា មេដឹកនាំដែលជាអ្នកទំនាក់​ទំនងរវាងក្រុមអាប៊ូ សៃយ៉ាហ្វ ជាមួយក្រុមអាយស៊ិស លោកថាល់ ហា ត្រូវទាហាមបាញ់ស្លាប់ អំឡុងពេលប្រយុទ្ធគ្នានៅស្រុកហូឡូកាលពីខែឧសភាឆ្នាំមុន៕