សហរដ្ឋអាមេរិក៖ខ្យល់ព្យុះឈ្មោះ ហេរិគេន ឡរ៉ា បាន វាយប្រហារ រដ្ឋលូវីសសៀណា បណ្តាលអោយមនុស្សស្លាប់៤នាក់

សហរដ្ឋអាមេរិក៖ខ្យល់ព្យុះឈ្មោះ ហេរិគេន ឡរ៉ា បាន វាយប្រហារ រដ្ឋលូវីសសៀណា បណ្តាលអោយមនុស្សស្លាប់៤នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

យោងតាមសារព័ត៍មានBBCរាយការណ៍ថា ខ្យល់ព្យុះ ហេរិកេនឡរ៉ា មួយក្នុងចំណោម ហេរិកេន ដែលខ្លាំងក្លាបំផុត បោកបក់ចូលរដ្ឋលូវិសសៀណា ព្យុះហេរិកេនកម្រិត៤ មានល្បឿនខ្យល់ខ្ពស់បំផុត២៤០គ-ម/ម៉ោង កាលពីព្រឹកថ្ងៃព្រហស្បតិម៉ោងនៅក្នុងស្រុក ក្បែរ ស្រុកខាមេ រ៉ន ជិតព្រំដែនជាប់ជាមួយរដ្ឋតិចសាស់ នឹងរំកឹលខ្លួនឆ្ពោះទៅទិសខាងជើង ព្យុះមួយនេះឆ្លងចូលរដ្ឋអាខាន់សា នៅពេលរសៀល ដោយចុះខ្សោយកម្លាំងមកជាព្យុះរដូវក្ដៅ មកត្រឹមល្បឿនខ្យល់៨៥គ-ម/ម៉ោង។ហេរិកេន ឡរ៉ា បង្ករការខូចខាតរហូតតាមផ្លូវរបស់វា ធ្វើឲ្យដាច់អគ្គីសនី ប៉ះពាល់មនុស្សជាងកន្លះលាននាក់ នឹងធ្វើឲ្យអគ្គីសនី មិនមាននៅក្នុងរោងចក្រផលិត សារធាតុគីមី នៅតំបន់វេស លេខ ខណៈដែលលោកចន បេល អេតវើត អភិបាលរដ្ឋលូវីសសៀណា អះអាងក្នុងពេលថ្លែងព័ត៍មាន កាលពីថ្ងៃព្រហស្បតិថា រកឃើញមនុស្សស្លាប់ព្រោះតែព្យុះមួយនេះយ៉ាងតិច៤នាក់ហើយ ។ម្នាក់ក្នុងចំណោមអ្នកស្លាប់ជាក្មេងស្រីវ័យត្រឹមតែ១៤ឆ្នាំ នៅតំបន់លិស វីលនា ដោយសារ តែដើមឈើរលំសង្កត់នាង ខណៈដែលជនរងគ្រោះ៣នាក់ទៀតក៏ស្លាប់ក្នុងលក្ខណះ ស្រដៀងគ្នា នៅតំបន់វេ ណែន,ចែកសាន់ និង អាខា ឌៀ ផេរិស ដែលលោកអេត វើត ថ្លែងថា ពេលនេះប្រតិបត្តិការជួយសង្រ្គោះកំពុងដំណើរការ ហើយលោកព្រួយបារម្ភថា នឹងរកឃើញអ្នកស្លាប់ច្រើនឡើងមន្ថែមទៀត។អភិបាលរដ្ឋលូវីសសៀណា បន្តទៀតថា មានសំណង់ទទួលរងការខូចខាតពីខ្យល់ព្យុះច្រើនជាងការគិតទុក ដោយសារព្យុះហេរិកេន ឡរ៉ា រំកិលខ្លួនងាកទៅទិសខាងកើតតិចតួច ធ្វើឲ្យព្យុះមិនបានបោកបក់ឡើងច្រាំងខ្ពស់ទៅដល់៦ម៉ែត្រ ដូចការព្យាករណ៍អាកាសធាតុ ប្រកាសទុក។ខណៈដែលបង្គោលភ្លើង,ផ្លូវថ្នល់ នឹងស្ពានផ្សេងៗ ជាបញ្ហាដែលគួរឲ្យបារម្ភខ្លាំង ព្រោះចំណុចមួយចំនួនចាំបាច់ត្រូវជួសជុលឡើងវិញ ដោយលោក អេត វើត អំពាវនាវឲ្យប្រជាជននៅឲ្យឆ្ងាយពីផ្លូវថ្នល់ឲ្យបានឆ្ងាយ តាមដែលអាចធ្វើបាន ខណៈ ដែលព្យុះនៅតែបង្ករឲ្យកើតមានកម្លាំង នឹងខ្យល់បោកបក់ខ្លាំងនៅឡើយ៕