រថយន្ត Prius បេីកបុកកង់រថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យដាច់កង់ហោះពីគន្លងផ្លូវម្ខាងទៅគន្លងផ្លូវម្ខាងទៀត រងការខូចខាតយ៉ាងដំណំ

រថយន្ត Prius បេីកបុកកង់រថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យដាច់កង់ហោះពីគន្លងផ្លូវម្ខាងទៅគន្លងផ្លូវម្ខាងទៀត រងការខូចខាតយ៉ាងដំណំ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត Prius មួយគ្រឿងយ៉ាងលឿនវ៉ាជែងនិងរថយន្តកុងតឺន័រ ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនិងកង់រថយន្តកុងតឺន័ពីក្រោយ បណ្ដាលឲ្យដាច់កង់ហោះពីគន្លងផ្លូវម្ខាងទៅគន្លងផ្លូវម្ខាងទៀត រងការខូចខាតយ៉ាងដំណំ បង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃសុក្រទី២៨ ខែសីហាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងភូមិប្រណាក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក Prius ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7976 ធ្វេីដំណេីរយ៉ាងលឿន ក្នុងទិសដៅ ពីកេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុខាងលេី បានវ៉ាជែងនិងរថយន្តកុងតឺន័រមួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនិងកង់រថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យដាច់កង់មុខខាងស្ដាំ ហោះពីគន្លងផ្លូវម្ខាងទៅគន្លងផ្លូវម្ខាងទៀត រងការខូចខាតយ៉ាងដំណំ តែសំណាងល្អម្ចាស់រថយន្តមិនមានរងរបួសនោះទេ ។

Sponsor

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយឃេីញជាក់ស្ដែង មិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូច មកស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕