គ្រោះ​ថ្នាក់ដ៏រន្ធត់រថយន្តមិនចាំម៉ាកបេីកកៀរម៉ូតូមួយគ្រឿងបណ្ដាល​ឲ្យទាក់ដៃចង្កូតដួលចូលក្រោមរថយន្តកិនបែកក្បាលស្លាប់ពីរនាក់

គ្រោះ​ថ្នាក់ដ៏រន្ធត់រថយន្តមិនចាំម៉ាកបេីកកៀរម៉ូតូមួយគ្រឿងបណ្ដាល​ឲ្យទាក់ដៃចង្កូតដួលចូលក្រោមរថយន្តកិនបែកក្បាលស្លាប់ពីរនាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ បុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងត្រូវរថយន្តមិនស្គាល់ម៉ាកបើកមកកៀរ បណ្ដាលឲ្យទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្ត កិនបែកក្បាលស្លាប់ទាំងពីរនាក់យ៉ាងអណោចអធម៍ រួចបើករត់បាត់ស្រមោល កាលពីវេលាម៉ោង០៩យប់ថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២០នៅចំណុចជាប់របងដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះទី១មានឈ្មោះ កាន អាយុ ២៨ ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្ដុំវត្តសន្សំកុសល្យ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិចក ឃុំសំរោងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សពជនរងគ្រោះទី២ មានឈ្មោះ ផន សុវណ្ណះ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ ធ្វេីសំណង់ មានស្រុកកំណើត ភូមិជ្រោយដង ឃុំសំរោងទង ស្រុកកៀនស្វាយ ខេត្តកណ្តាល។

Sponsor

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1M-8712ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបានធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើត ក្នុងល្បឿនលឿនបានបេីកទៅកៀរម៉ូតូជនរងគ្រោះពីរនាក់ បណ្តាលឲ្យទាក់ដៃចង្កូត ដួលចូលក្រោមកង់រថយន្ត កិនបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអណោចអធម៍ ។
ចំណែករថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រម៉ោល ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ដោយឡែកសពជនរងគ្រោះត្រូវធ្វើកំណត់ហេតុរូចប្រគល់ជូនសាច់ញាតិទាំងពីយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕