រយះពេល២ថ្ងៃក្រុមចោរធ្វេីសកម្មាពលួចម៉ូតូប្រជា​ពលរដ្ឋអស់ពីរគ្រឿងបង្ករភាពអសន្តិសុខនៅប៉ៃលិន

រយះពេល២ថ្ងៃក្រុមចោរធ្វេីសកម្មាពលួចម៉ូតូប្រជា​ពលរដ្ឋអស់ពីរគ្រឿងបង្ករភាពអសន្តិសុខនៅប៉ៃលិន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ប៉ៃលិន​:​ ក្រុមចោរចេញធ្វេីសកម្មភាពលួចកាចកម៉ូតូប្រជាពលរដ្ឋបង្ករ​អសន្តិសុខ​ហេតុកានេះកេីតឡេីងកាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០២០​មានករណីចោរម៉ូតូ២គ្រឿង​ក្នុងខេត្តប៉ៃលិន។

ករណីទី១យប់ថ្ងៃអាទិត្យ១២កើតខែ​ភទ្របទឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី៣០ខែសីហាឆ្នាំ​២០២០មានករណីចោរលួចម៉ូតូ០១ករណី​នៅចំណុច​មុខកាសុីណូ​ម្កុដពេជ្រស្ថិតក្នុងភូមិ​ផ្សារព្រំជើង​ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ​ខេត្តប៉ៃលិន​។

Sponsor

ជនរងគ្រោះមានឈ្មោះ រ៉ូ សុភក្រ័ ភេទ ប្រុសអាយុ ២៧ឆ្នាំ​មុខរបរ​ បុគ្គលិកកាសុីណូមានទីលំនៅភូមិ​ផ្សារព្រំជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន បានបាត់​ម៉ូតូម៉ាកឌ្រីម ឆ្នាំ២០២០ពណ៌​ខ្មៅ​ពាក់ស្លាក​លេខ​ ប៉ៃលិន1C:3265។

មូលហេតុ​: កាលពីម៉ោង១៩​និង៣០ថ្ងៃ​ទី​៣០ខែ​សីហា​ ឆ្នាំ​២០២០ម្ចាស់ម៉ូតូបានជិះម៉ូតូមកពីផ្ទះទៅធ្វេីការនៅកា​សុីណូម្កុដពេជ្រហេីយចតម៉ូតូទុកនៅមុខកាសុីណូ​ម្កុដពេជ្ររហូតដល់ម៉ោង០៧និង២០នាទីថ្ងៃទី៣១បានចេ​ញពីកន្លែងធ្វេីការមកដល់កន្លែងចតម៉ូតូក៏មិនឃើញម៉ូតូដែលចតនៅទីនោះទើបរាយការណ៍ដល់សមត្ថកិច្ច ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវនិងស្វែងរក​មុខ​សញ្ញាដើម្បីយកមកដាក់ទោសតាមច្បាប់។

ករណីទី២ថ្ងៃចន្ទ១៣កើតខែ​ភទ្របទឆ្នាំជូត​ទោស័ក​ ព.ស២៥៦៤​ត្រូវនឹងថ្ងៃទី៣១ខែសីហាឆ្នាំ២០២០មាន​ករណីចោរលួចម៉ូតូ០១ករណី​នៅចំណុច​មុខផ្ទះពេទ្យតាបស្ថិតក្នុងភូមិ​ផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​។

ជនរងគ្រោះមានឈ្មោះ មន្នី ស្រីចរិយា ភេទស្រីអា​យុ ២១ឆ្នាំ​មុខរបរ​បុគ្គលិតកាសុីណូមានទីលំនៅភូមិ​អូរតា​ពុកក្រោមសង្កាត់ទូល្វាស្រុកប៉ៃលិនខេត្តប៉ៃលិន។

បាត់ម៉ូតូ ម៉ាកឌ្រីម ឆ្នាំ២០២០ពណ៌​ខ្មៅ​ពាក់ស្លាកលេខ​ បាត់ដំបង1AK 9733 ។

មូលហេតុ​ម្ចាស់គាត់បានជិះម៉ូតូទៅញាំអាហារនៅ​ហាងស្រាក្រឡុករហូតដល់ម៉ោង០១និង០០នាទីថ្ងៃ​កើតហេតុបានទុកម៉ូតូនៅលើចិញ្ចើមផ្លូវមុខផ្ទះជួលរបស់ពេទ្យតាប់ហើយដើរចូលទៅសម្រាកនៅបន្ទប់ជួលឈ្មោះ ហ៊ួខួច ស្រីមី រហូតដល់ម៉ោង០៥និង២០​នាទីទើបម្ចាស់ម៉ូតូបានចុះពីបន្ទប់មកតែមិនឃើញម៉ូតូដែលចតនៅទីនោះទើបរាយការណ៍ដល់សមត្ថកិច្ច។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវនិងស្វែងរក​មុខសញ្ញាដើម្បីយកមកដាក់ទោសតាមច្បាប់៕