បរទេស: ក្រសួងការពារជាតិរបស់សហរដ្ឋបង្ហាញថា ចិនកំពង់បន្តអភិវឌ្ឍន៍គម្រោងការអាវុធនុយគ្លេអ៊ែររបស់ខ្លួនរហូតអាចនិយាយបានថាក្នុងរយះពេល១០ឆ្នាំទៅមុខទៀតចំនួនក្បាលគ្រាប់នុយគ្លេអ៊ែរដែលរដ្ឋាភិបាលចិនកំពង់មាប”ហ្នឹងកើនឡើងទ្វេរដង”។
ប្រពន្ធ័ផ្សព្វផ្សាយបរទេសរាយការណ៍ពីទីក្រុងវ៉ស៊ីនតោន សហរដ្ឋអាមេរិកកាលពីថ្ងៃទី០១កញ្ញាថាក្រសួងការពារជាតិសហរដ្ឋបង្ហាញរបាយការប្រចាំឆ្នាំថា “ដោយអំណាចខាងយោធា”របស់ចិនមានសារសំខាន់នៅពេលមួយដែលមានការប្រមើលសមត្ថភាព ខាងគ្រោងការអភិវឌ្ឍន៍នុយគ្លេអ៊ែររបស់កងទព័ប្រជាជនចិន (PLA)សន្និដ្ឋានចំនួនក្បាលគ្រាប់នុយគ្លេអ៊ែរក្នុងឃ្លាំងរបស់PLA”មិនលើស២០០ក្បាលគ្រាប់”គឺជាលើកដំបូងៀផ្លូវការណ៍ដែលមន្ទីរបញ្ចកោណ ផ្ដល់ការយល់ឃើញនៃរឿងនេះ។
យ៉ាងណាក៏ដោយរបាយការណ៍បញ្ជាក់ថាគ្រោងការផ្នែកអាវុធនុយគ្លេអ៊ែររបស់ចិន”មានការវិវត្តយ៉ាងឆាប់រហ័ស”ដោយសហរដ្ឋសន្និដ្ឋានថានៅទស្សវត្តបន្តPLA ហ្នឹងអាចបង្កើនកម្រិតអាវុធនុយគ្លេអ៊ែររបស់ខ្លួនអោយមានប្រសិទ្ធិភាពកាន់តែខ្លាំងឡើងទាំងផ្នែកទាន់សម័យនឹងភាពសម្បូណ៍បែបគ្របដណ្ដប់ការប្រើប្រាស់ខាងជើងគោកខាងសមុទ្រនឹងខាងអាកាសមានន័យថាចំនួនក្បាលគ្រាប់នុយគ្លេអ៊ែររបស់ចិនហ្នឹងបន្ថែមឲ្យលើសជាង២០០ក្បាលគ្រាប់គ្រប់គ្រាន់ហ្នឹងបំពាក់ឲ្យដល់កាំជ្រួចឆ្លងទ្វីប(ICBM)ដែលមន្ទីរបញ្ចកោណជឿថាមានសមត្ថភាពបាញ់ក្បែរដល់ផែនដីសហរដ្ឋ។
ខណះដែលរដ្ឋាភិបាលប៉េកាំងនៅមិនទាន់មានប្រតិកិរិយាជាផ្លូវការដល់ការបង្ហាញរបាយការណ៍ខាងលើរបស់សហរដ្ឋខណះដែលត្រឡប់ទៅកាលពីខែកក្កដាកន្លងមកចិនថ្លែងថា”មានជំហ៊រច្បាស់លាស់”ទាក់ទងបញ្ហាកិច្ចព្រមព្រៀងនុយគ្លេអ៊ែរថ្មី ដែលសហរដ្ឋចង់ឲ្យបែបត្រីភាគីគឺមានរុស្ស៊ីនឹងចិនចូលរួមថាហ្នឹងកើតឡើងទាល់តែសហរដ្ឋបន្ថយចំនួនអាវុធនុយគ្លេអ៊ែរ”អោយតុល្យភាព”ជាមួយបរិមាណដែលរដ្ឋាភិបាលប៉េកាំងកំពង់មាន៕
