ជនសង្ស័យ​ម្នាក់តណ្ហាឡេីងខណះឃេីញនារីម្នាក់កំពុងតែ​ដេកក្នុងបន្ទប់ភ្លេចដាក់គន្លឹះឃេីញឱកាសល្អចូលទៅចាប់រំ​លោភតែសំណាងមិនល្អត្រូវប្អូនជនរងគ្រោះឃេីញស្រែឆោឡោឡេីងហេីយទាញ​កាំបិទបំរុងចាក់សម្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ជនសង្ស័យ​ម្នាក់តណ្ហាឡេីងខណះឃេីញនារីម្នាក់កំពុងតែ​ដេកក្នុងបន្ទប់ភ្លេចដាក់គន្លឹះឃេីញឱកាសល្អចូលទៅចាប់រំ​លោភតែសំណាងមិនល្អត្រូវប្អូនជនរងគ្រោះឃេីញស្រែឆោឡោឡេីងហេីយទាញ​កាំបិទបំរុងចាក់សម្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ករណីប៉ុនប៉ង​រំលោភតែត្រូវតែត្រូវនារីរងគ្រោះស្រែកឆោឡោជន​សង្ស័យបានរត់ទៅយកកាំបិតប្រុងចាក់​សម្លាប់នារីរងគ្រោះសំណាងត្រូវគេជួយទាន់ហើយចាប់បានជនសង្ស័យភ្លាមៗហេតុការណ័នេះកាលពីម៉ោងប្រមាណ​១៨និង​៣០នាទីយប់ទី០២ខែកញ្ញាឆ្នាំ២០២០ស្ថិតក្នុងសង្កាត់​ចោមចៅទី៣ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

ជនសង្ស័យឈ្មោះ ឡុង រតនា អាយុ២៥ឆ្នាំភេទប្រុសអា​ស័យដ្ឋានបច្ចប្បន្នរស់នៅភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញចំណែកជន​រងគ្រោះឈ្មោះ ថាន់ លិប ភេទស្រី អាយុ២១ឆ្នាំមានស្រុក​កំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅភូមិសង្កាត់កើតហេតុខាងលើ។

Sponsor

ជនរងគ្រោះស្នាក់នៅបន្ទប់ជួលជាមួយប្អូនស្រីម្នាក់ទៀត ចំណែកជនសង្ស័យស្នាក់នៅបន្ទប់ជួលក្បែរគ្នារំលង​ប្រហែ​ល២០ម៉ែត្រមុនពេលកើតហេតុជនរងគ្រោះដេកចុចទូរស័ព្ទក្នុងបន្ទប់ដោយមិនខ្ទាសទ្វារឃើញឱកាសល្អជនសង្ស័យបានស្ទុះចូលទៅក្នុងបន្ទប់បំណងចាប់រំលោភនារីរងគ្រោះ។

តែដោយសារប្អូនស្រីជនរងគ្រោះចេញពីបន្ទប់ទឹកទាន់ស្រែកឆោឡោហើយជនរងគ្រោះក៏បានប្រតាយប្រតប់ជាមួយជនសង្ស័យដោយសារតែជនសង្ស័យខ្លាចបែកការ​ណ៍បានស្ទុះចេញទៅបន្ទប់របស់ខ្លួនយកកាំបិតបម្រុងចាក់​សម្លាប់នារីរងគ្រោះតែត្រូវគេនាំគ្នាស្រែកបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចាប់ខ្លួនបានផងដែរ៕