សហភាពអឺរ៉ុបចោមរោមរិះគន់ប្រទេសរុស្ស៊ីក្រោយកងទព័អាល្លឺម៉ង់ត្រួតពិនិត្យឃើញ”គូរបដិបក្ខពូទីនត្រូវបានដាក់ថ្នាំប្រភេទ​”ណូវិសក”

សហភាពអឺរ៉ុបចោមរោមរិះគន់ប្រទេសរុស្ស៊ីក្រោយកងទព័អាល្លឺម៉ង់ត្រួតពិនិត្យឃើញ”គូរបដិបក្ខពូទីនត្រូវបានដាក់ថ្នាំប្រភេទ​”ណូវិសក”

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បរទេស​:​ យោងទៅតាមAFPរាយការណ៍នៅថ្ងៃទី៣កញ្ញាឆ្នាំ២០២០ដែលទាក់ទងនឹងចរន្តរិះគន់រដ្ឋាភិបាលរុស្ស៊ីដែលត្រូវសង្ស័យថានៅពីក្រោយការដាក់ថ្នាំពុលកំចាត់គូរសត្រូវខាងនយោបាយម្ដងទៀតក្រោយពីបន្ទប់ពិសោធ៍របស់កង​ទព័អាល្លឺម៉ង់រកឃើញភស្តុតាងបង្ហាញច្បាស់ថាមានការប្រើ”ណូ វីសក”សារធាតុពុលខ្លាំងបំផ្លាញប្រពន្ធ័ប្រាសាទ​របស់លោក​ ឡេកសេ ណាវ៉ានី វ័យ៤៤ឆ្នាំ មេដឹកនាំបក្សជំទាស់ ប្រឆាំងនឹងអំពើរពុករលួយនឹងជាគូរប្រជែងជាមួយប្រធានាធិបតី​ វ្លាឌីមៀ ពូទីន មេដឹកនាំរុស្ស៊ីដែលសុខៗធ្លាក់ខ្លួនឈឺដល់ថ្នាក់បាត់បង់ស្មារតីក្រោយពីផឹងទឹកតែដែលគួរឲ្យសង្ស័យ នៅអាកាសយានដ្ឋានខេត្តតម៉ស កាលពីថ្ងៃទី២០សីហា ។

មុនហ្នឹងក្លាយជាករណីច្រណែនបង្ករចរន្តបង្កើតការសង្ស័យក្រោយពីក្រុមគ្រូពេទ្យរុស្ស៊ីផ្ដល់ការយល់ឃើញថាលោក ណា វ៉ានី ឈឺធ្ងន់លើសពីបញ្ជូនទៅព្យាបាលនៅបរទេស តែតមក រដ្ឋាភិបាលរុស្ស៊ីអនុញ្ញាតិទើបរដ្ឋាភិបាលអាល្លឺម៉ង់បញ្ជូនយន្តហោះរួមជាមួយអ្នកមើលថែលោកណា វ៉ានី ធ្វើដំណើរចេញពីក្រុងមូស្គូនឹងចូលទៅព្យាបាលនៅ​មន្ទីរពេទ្យក្នុងទីក្រុងប៊ែកឡាំងកាលពីថ្ងៃទី២២សីហា ។

Sponsor

នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ថ្លែងអំពាវនាវឲ្យរដ្ឋាភិបាលរុស្ស៊ី រាយការណ៍ករណីខាងលើ”ពិតហើយថាលោក ឡេកស៊ី ណាវ៉ានី ក្លាយជាជនរងគ្រោះគាត់ត្រូវកំណត់ឲ្យសម្លាប់បំបិទមាត់ហើយខ្ញុំសុំធ្វើការព្រមានយ៉ាងធ្ងន់បំផុតក្នុងនាម​រដ្ឋាភិបាលអាល្លឺម៉ង់ “ស្រ្តីមេដឹកនាំអាល្លឺម៉ង់ថ្លែងថាពេល​នេះមានសំណួរច្បាស់លាស់មួយចំនួនដែលរដ្ឋាភិបាលរុស្ស៊ីអាច នឹងចាំបាច់ត្រូវតែឆ្លើយតប។

ដោយឡែកនាយករដ្ឋមន្រ្តី​ បរិស ចនសាន់ របស់អង់គ្លេស៍ថ្លែងថាគឺជាទង្វើដ៏ព្រៃផ្សៃបំផុតដោយឡែកលោកសង-អ៊ិហ្វ ឡេគ្រីយ៉ងរដ្ឋមន្រ្តីក្រសួងការបរទេសបារាំងថ្លែងថារដ្ឋាភិ​បាលបារាំងមានអារម្មណ៍ភ្ញាក់ផ្អើលពីអំពើរមិនទទួលខុសត្រូវរបស់រុស្ស៊ីលោកលុយជី ឌី ម៉ាយ៉ូ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីតាលី ថ្លែងព្រមានការលួចដាក់ថ្នាំពុលលើលោក ណា វ៉ានី ដូចគ្នា។លោកស្រី អេស៊ូឡា ហ្វន ឌែ ឡៃអៀ ប្រធានគណះកម្មការអឺរ៉ុបរិះគន់រុស្ស៊ីថាធ្វើទង្វើដែលគួរឲ្យស្អប់ខ្ពើម​នឹងល្ងង់ខ្លៅម្ដងទៀត ។

លោក​ ចន អាល់យ៉ត អ្នកនាំពាក្យផ្នែកសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបង្ហោះខ្លឹមសារតាមធ្វិតទើថា “ប្រជាជន​រុស្ស៊ីមានសិទ្ធហ្នឹងសម្ដែងការយល់ឃើញដោយសន្តិដោយប្រាសចាកភាពភ័យខ្លាចដល់ការសងសឹកក្នុងរូបភាពណា​ក៏ដោយ។

លោក យេន ស្តូស ថេនបែក លេខាធិការអង្គការសន្ធិសញ្ញាអាត្លង៉ទិកខាងជើងឬណាតូថ្លែងថាការដែលប្រើសារ​ធាតុ​ពុលខ្លាំងវាយប្រហារអ្នកមានគំនិត្តផ្ទុយខាងនយោបាយ ហើយថាត្រូវបើកការស៊ើបអង្កេតដែលគ្របដណ្ដប់នឹងសមធ៌មយ៉ាងលឿនបំផុត។

ខណះដែលមន្ទីរពេទ្យសា រិថេ ក្នុងទីក្រុងប៊ែកឡាំងថ្លែងថា លោក​ ណា វ៉ានី មានអាការល្អឡើងវិញតែនៅរក្សាខ្លួននៅផ្នែកICU រួមទាំងត្រូវប្រើឧប្បករណ៍ជំនួយបេះដូងនឹងនៅក្រោមការមើលការខុសត្រូវយ៉ាងដិតដល់រហូត២៤ម៉ោង ក្រុមគ្រូពេទ្យអ្នកថែរក្សាបង្ហើបឲ្យដឹងថារាងកាយអាចកំចាត់​សារធាតុពុលខាងលើបានតែត្រូវប្រើពេលហើយពេលនេះនៅឆាប់ពេកហើយដែលហ្នឹងប្រមើលផលប៉ះពាល់នៃរយះពេលវែង៕