ថៃចាប់ពលករខ្មែរ៨នាក់ដែលបានលួចឆ្លងដែនចូលក្នុង​ប្រទេសដោយខុសច្បាប់តាមរយះមេខ្យល

ថៃចាប់ពលករខ្មែរ៨នាក់ដែលបានលួចឆ្លងដែនចូលក្នុង​ប្រទេសដោយខុសច្បាប់តាមរយះមេខ្យល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ថៃ​:​ នាថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២០ កងកម្លាំងចំពោះកិច្ចតាព្រះយ៉ាកងកម្លាំងបូរផានឹងសមត្ថកិច្ចតម្រួតបង្រ្កាបការជួញដូរ​មនុស្សបានសហការគ្នាឃ្លាំមើលនឹងត្រួតពិនិត្យក្នុងតំបន់ដែលទទួលខុសត្រូវដើម្បីរឹតបន្តឹងការលួចឆ្លងដែនចូល​ប្រទេសដោយខុសច្បាប់ក្នុងអំឡុងស្ថានការណ៍ការរាត្បាតរបស់កូវិត-19 នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចាប់ពីទឹកដីស្រុកគោគឃ្យូងដល់ស្រុកតាព្រះយ៉ាខេត្តស្រះកែវ សមត្ថកិច្ចបានសង្កេតឃើញរថយន្តអ៊ី ស៊ូ ស៊ុ ឌីមេក ព៌ណផ្ទៃមេឃ ពាក់ស្លាកលេខบบ-4938 ស្រះកែវមានលក្ខណះផ្ទុកធ្ងន់សមត្ថកិច្ចក៏ផ្ដល់សញ្ញាឲ្យចតតែអ្នកបើកបរខាងលើ មិនព្រមចតនឹងបានបង្កើនល្បឿនបើកគេចទៅផ្លូវភូមិគោគឡានឆ្ពោះទៅស្រុកវឌ្ឍនាណះខនខេត្តស្រះកែវ ។

សូមជំរាបថាសមត្ថកិច្ចបានបើករថយន្តដេញតាមពីក្រោយ រហូតដល់រិសតភូកាដេនភូមិគោគឡានឃុំគោគឡានស្រុកតាព្រះយ៉ាខេត្តស្រះកែវត្រង់បង្គោលគីឡូម៉ែត្រTA 481478 នឹងរថយន្តខាងលើបានរេចង្កូតធ្លាក់ទៅម្ខាងផ្លូវ ដោយឡែកអ្នកបើកបរបានបើកទ្វាររថយន្តរត់ចូលព្រៃ​បាត់ស្រមោល សមត្ថកិច្ចតាមមិនទាន់ នឹងក្រោយពីធ្វើការត្រួតពិនិត្យក្នុងរថយន្តប្រទះឃើញមានពលករខ្មែរចំនួន៨​នាក់ក្នុងនោះប្រុស៥នាក់ នឹងស្រី៣នាក់។

Sponsor

យ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើការសួរនាំជំហ៊ានដំបូងពលករខ្មែរទាំងអស់បានសារភាពថាចង់ធ្វើដំណើរទៅធ្វើការនៅផ្សារថៃ,បាងពូនឹងព្រះរាម២បានលួចចូលមកប្រទេសថៃតាមច្រករបៀងរវាងចំណុចត្រួតពិនិត្យจต15-จต16 ភូមិខ្លងផែង ឃុំទព័ស្ដេច ស្រុកតាព្រះយ៉ាខេត្តស្រះកែវដោយបានចំណាយលុយជួលអ្នកនាំឆ្លងមកក្នុងម្នាក់៣០០បាតនឹងចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់២,៥០០បាតដែលបានប្រគល់លុយឲ្យអ្នកបើករថយន្តរួចរាល់ហើយបន្ទាប់មកសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ​ចាប់ខ្លួនរួចបញ្ជូនពលករទាំងអស់ទៅឲ្យសមត្ថកិច្ចជំនាញ ស្រុកតាព្រះយ៉ាដើម្បីអនុវត្តតាមច្បាប់បន្ត៕