ចិនមានគ្នា២នាក់បើកបរវ៉ាជែងរថយន្តក្រុងមិនផុតជ្រុលរ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់រថយន្តរងរបួសឆ្ងន់ម្នាក់

ចិនមានគ្នា២នាក់បើកបរវ៉ាជែងរថយន្តក្រុងមិនផុតជ្រុលរ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់រថយន្តរងរបួសឆ្ងន់ម្នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: ជាជនជាតិចិន២នាក់ខ្វះកាប្រុប្រយត្ន័បើកបរក្នុងល្បឿនលឿនវ៉ាស្តាំរថយន្តក្រុងមិនផុតក៏បានប៉ះរថយន្តក្រុង​រ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ធំបណ្តាលឲ្យក្រឡាប់រថយន្ត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង​២០នាទី​យប់រំលងអាធ្រាតឈានចូលថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

Sponsor

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិន២នាក់បើករថយន្តម៉ាកTacoma ពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AN-7574 បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សីទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះវ៉ាស្តាំរថយន្តក្រុង ៤២កៅអី ពណ៌លឿងលាយសមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3B-6027 វ៉ាកៀកហើយមិនទាន់ផុតផង ប្រញាប់បត់ឡើងមកលើវិញពេកក៏បានប៉ះកៀររថយន្តក្រុង​រ៉េ​ចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រ​ឡាប់រថយន្តនិងបាក់ទ្រូងផ្លូវអស់២កង់ធំធ្វើឲ្យបុរសម្នាក់​ដែលរួមដំណើរជាមួយតៃកុងរថយន្តជាជនជាតិចិននោះរង​របួសធ្ងន់ម្នាក់រីឯអ្នកបើកបរវិញមិនមានរងរបួសអ្វីនោះទេ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុឃាត់ខ្លួនតៃកុងរថយន្តបង្កហើយវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះ​ស្រាយទៅតាមនីតិវិធីច្បាប់ ៕