ក្រុមឈ្មួញឈ្មោះ(តាស្រូយ)ប្រេីគ្រឿងចក្រកែរច្នៃគ្មានសន្ទះបាំងក្រោយកំ​ពុងតែសម្រុកជីកដីនៅតាមសណ្តមាត់​ស្ទឹងស្នាយពលលក់ដោយសេរីចាំមេីលអភិបាលខេត្តព្រៃវែងមាន​វិធានកាទេ?

ក្រុមឈ្មួញឈ្មោះ(តាស្រូយ)ប្រេីគ្រឿងចក្រកែរច្នៃគ្មានសន្ទះបាំងក្រោយកំ​ពុងតែសម្រុកជីកដីនៅតាមសណ្តមាត់​ស្ទឹងស្នាយពលលក់ដោយសេរីចាំមេីលអភិបាលខេត្តព្រៃវែងមាន​វិធានកាទេ?

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រៃវែង​:​ ឈ្មួញមានឥទ្ធិពលម្នាក់បានដាក់គ្រឿងចក្រជីក​កកាយយកអាចម៌ដីនៅតាមមាត់ស្ទឹងស្នាយពលថែមទាំង​ប្រើប្រាស់រថយន្តកែរច្នៃគ្មានសន្ទះក្រោយ បង្កឲ្យជ្រុះអាចម៌​ដីប្រឡាក់ផ្លូវនិងមានធូលីដីហុយប៉ះពាល់សុខភាពពលរដ្ឋនៅសងខាងផ្លូវ។

ទីតាំងគ្រឿងចក្រដែលកំពុងជីកកកាយនិងដឹកជញ្ជូននេះ ស្ថិតចំណុចស្ទឹងស្នាយពលក្នុងភូមិស្នាយពលឃុំរកាស្រុកពារាំងខេត្តព្រៃវែង។

Sponsor

ប្រភពពីពលរដ្ឋបានឲ្យដឹងថាម្ចាស់គ្រឿងចក្រឈ្មោះ​ គៀង ជាកូន​ តាស្រូយ ដែលមានផ្ទះនៅនិងផ្សារស្នាយពលនេះតែម្តង។

ម្ចាស់គ្រឿងចក្រខាងលើធ្វេីសកម្មភាពជីកកកាយស្ទឹងស្នាយពលត្រង់នេះបន្តិចត្រង់នោះក្រហេងក្រហូងនិងមានជម្រៅជ្រៅៗជិតដល់ក្បាលប្រែតបងប្អូនប្រជាពលរដ្ឋដែលមាន​សត្វគោក្របីកំពុងព្រួយបារម្ភចុះកំពង់លែងបាន! ជាពិសេសក្មេងតូចៗដែលទៅឃ្វាលគោក្របីបើសិនធ្លាក់ចូលពិតមិនរស់។

ប្រភពដដែលបានលួចបង្ហើបទៀតថារាល់សកម្មភាពនៃការធ្វើអាជីវកម្មនេះកំពុងផ្គើនទៅនិងច្បាប់ចរាចរណ៍ថ្មីដែលក្រសួងមហាផ្ទៃបានដាក់ឲ្យអនុវត្តនៅដើមឆ្នាំ២០២០នេះ។

ដោយប្រើប្រាស់សុទ្ធតែកែរច្នៃគ្មានបទដ្ឋានត្រឹមត្រូវវាអាច​បង្កគ្រោះថ្នាក់ដល់អ្នកដ៍ទៃជាយថាហេតុទើបរាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់រឹតបណ្តឹងច្បាប់ចរាចរណ៍។

រថយន្តនីមួយៗត្រូវមានស្លាក់លេខបង់ពន្ធឲ្យបានត្រឹមត្រូវ និងយកទៅឡើងឈៀកឲ្យបានគ្រប់គ្នារាល់ការដឹកជញ្ជូនប្រភេទរថយន្តបែនទាំងអស់ត្រូវតែគ្រប់ស្បៃឬប៉ាតង់ឲ្យបានត្រឹមត្រូវកុំឲ្យជ្រុះកម្ទេចកម្ទីឬអាចម៌ដីប្រឡាក់ផ្លូវវាអាចបង្កលំបាកដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

ទោះបីជាយ៉ាងពលរដ្ឋសូមស្នើដល់អាជ្ញាធរមូលដ្ឋានរហូតថ្នាក់ខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់សូមមានវិធារការក្តៅចំពោះគ្រឿងមួយវង់នេះផងទាន។

ប៉ុន្តែលោក ណេត នឿន មេឃុំរកាបានថ្លែងថាគ្រឿងចក្រដែលមកជីកនៅទីតាំងខាងលោកមិនបានដឹងទេ!លោកបាន​បញ្ចាក់ទៀតថានឹងឲ្យកូនចៅចុះទៅមើលរីឯលោក ហ៊ី ធួក អភិបាលស្រុកពារាំងបានថ្លែងថាសួរទៅលោកមេឃុំរកាទៅដឹងហើយ។

ចំពោះលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រៃវែងបានប្រាប់ឲ្យដឹងថាបើសិនជាឃើញ​រថយន្តដឹកជញ្ជូនគ្មានគ្រប់ស្បៃឬប៉ាតង់និងគ្មានសន្ទះក្រោយ សូមថតរួចផ្សព្វផ្សាយជាព័ត៌មានដើម្បីងាយស្រួលដល់លោកក្នុងចាត់វិធានការទៅលើម្ចាស់គ្រឿងចក្រទាំងនោះ៕