បុរសម្នាក់បេីករថយន្តច្រឡំផ្លូវ បណ្ដាលឲ្យធ្លាក់ចូលព្រៃក្រឡាប់ផ្ងារជេីងឡេីងលេី រងរបួសធ្ងន់

បុរសម្នាក់បេីករថយន្តច្រឡំផ្លូវ បណ្ដាលឲ្យធ្លាក់ចូលព្រៃក្រឡាប់ផ្ងារជេីងឡេីងលេី រងរបួសធ្ងន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងច្រឡំផ្លូវបណ្ដាលឲ្យធ្លាក់ចូលព្រៃក្រឡាប់ផ្ងាជើងឡើងលើ គៀបជាប់តៃកុងក្នុងរថយន្តរងរបួសធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយគាស់ចេញ បញ្ជូនទៅសង្គ្រោះនៅមន្ទពេទ្យភ្លាមៗ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២០
ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រត្រង់ ចំណុចមុខវត្តធម្មត្រៃយ៏ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡា មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2A-6228 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយពុំដឹងថាជាផ្លូវកោង ក៏ជ្រុលចង្កូតធ្លាក់ផ្លូវចូលព្រៃក្រឡាប់ផ្ងាជើងឡើងលើ បណ្ដាលឲ្យតៃកុងជាប់ក្នុងរថយន្តរងរបួសធ្ងន់ធ្ងរត្រូវបានប្រជាពរដ្ឋនិងសមត្ថកិច្ចជួយគាស់ចេញពីរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។

Sponsor

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកកន្លែងកើតហេតុដោយឃេីញជាក់ស្ដែងថា មិនបះពាល់សម្បត្តិរដ្ឋក៏បានឲ្យសាច់ញាតិរករថយន្តស្ទូចទៅជួសជុលដោយខ្លួនឯង ៕ ចិត្រា