បុរស់ម្នាក់បេីករថយន្ត​ម៉ាកហាយឡែនឌ័រសង្ស័យស្រវឹងស្រាជោគបេីកបរលឿនពេកជ្រុលទៅបុកជញ្ជាំងរោងចក្របណ្ដាលឲ្យបាក់អស់១ផ្ទាំង

បុរស់ម្នាក់បេីករថយន្ត​ម៉ាកហាយឡែនឌ័រសង្ស័យស្រវឹងស្រាជោគបេីកបរលឿនពេកជ្រុលទៅបុកជញ្ជាំងរោងចក្របណ្ដាលឲ្យបាក់អស់១ផ្ទាំង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបេីករថយន្តក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកទំលុះជញ្ជាំងរោងចក្របណ្ដាលឲ្យបាក់អស់១ផ្ទាំង ចំណែករថយន្តផ្ទុះពោងទាំងពីរ រងការចូចខាតយ៉ាងដំណំ បង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត ឈានចូលថ្ងៃអង្គារទី០៨ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្ដោយ ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកហូរ ក្រុងតាខ្មៅ ខេត្ត កណ្ដាល ។

តាមប្រភពព័ត៍មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-9523 សង្ស័យស្រវឹងស្រា ធ្វេីដំណេីរយ៉ាងលឿនតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែជ្រុលចង្កូតទៅបុកទំលុះជញ្ជាំងរោងចក្របណ្ដាលឲ្យបាក់អស់១ផ្ទាំង ចំណែករថយន្តផ្ទុះពោងទាំងពីររងការខូចខាតយ៉ាងដំណំ ។
តែសំណាងល្អអ្នកបេីកបរគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ បានរត់គេចខ្លួនបាត់ស្រមោល ។

Sponsor

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ក្រុងតាខ្មៅ រង់ចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕ ចិត្រា