ឧត្តរមានជ័យ: ទីតាំងរោងសិប្បកម្មអត់ច្បាប់ដ៏ធំសម្បើមមួយកន្លែងស្ថិតនៅចំណុចភូមិទួលទ្រាសឃុំលំទងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យចូលតាមច្រកក្លោងទ្វារវត្តទួលទ្រាស ចម្ងាយប្រហែល១៥០ម៉ែត្រពីក្លោងទ្វារហើយក៏នៅជិតទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងផងដែរនោះ បានធ្វើសកម្មភាពបើកធ្វើអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយតែមិនដែលឃើញមានអស់លោកមន្ត្រីជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយសង្ស័យតែជាខ្សែស្រឡា យរបស់មេព្រៃទាំងនោះក៏មិនដឹងទើបបានជាអស់លោកមិនដែលចុះចាប់បង្ក្រាប។
ជាក់ស្តែងនៅថ្ងៃច័ន្ទទី០៧ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង០៩ និង៥៥នាទីសារព័ត៌មានយើងបានចុះទៅថតផ្ដិតយករូបភាពនៅទីកន្លែងនោះផ្ទាល់ឃើញមានម៉ាស៊ីនតាបជ្រៀកឈូស និងឈើតាប់ដុំតូចធំជាច្រើនម៉ែត្រគីបឈើសន្លឹកមុខកាត់ធំៗជាច្រើនសន្លឹកមានជាងកំពុងធ្វើជាច្រើននាក់លាន់ឮសម្លេងទ្រហឹងអឺងកងផ្អើលពេញភូមិស្ទើរតែបែកកណ្ដាស់ត្រចៀកអស់លោកមេព្រៃថែមទៀតតែបែរជាអស់លោកមន្ត្រីជំនាញទាំងនោះធ្វើមិនដឹងមិនឮទៅវិញ។
ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងក្នុងនាមលោកជានាយសង្កាត់រដ្ឋបាលព្រៃឈើគួរតែធ្វើការចាប់បង្ក្រាបហេតុអ្វីមិនបង្ក្រាបបែជាបណ្ដែតបណ្តោយឲ្យបទល្មើសធ្វើការបំផ្លាញព្រៃឈើធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ?
ប្រជាពលរដ្ឋសូមសំណូមពរដល់មន្ត្រីជំនាញថ្នាក់ជាតិជួយធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្មដ៏ធំមហិមានេះផងបើសង្ឃឹមលើមន្ត្រីជំនាញក្នុងស្រុកអន្លង់វែងឲ្យធ្វើការបង្ក្រាបនោះគឺមិនងាយទេ៕






