គេចខ្លួនអស់រយះពេលជាង១២ឆ្នាំក្រោយពីបានធ្វេី​សក​ម្មភាព​ប្លន់នៅបាត់ដំបងរួចរត់ទៅលាក់ខ្លួននៅពោធិសាត់​នៅ​តែជាប់អន្ទាក់របស់សមត្ថកិច្ចដ៏ដែល

គេចខ្លួនអស់រយះពេលជាង១២ឆ្នាំក្រោយពីបានធ្វេី​សក​ម្មភាព​ប្លន់នៅបាត់ដំបងរួចរត់ទៅលាក់ខ្លួននៅពោធិសាត់​នៅ​តែជាប់អន្ទាក់របស់សមត្ថកិច្ចដ៏ដែល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិ៍សាត់:​ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពប្លន់នៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០០៨នៅភូមិ​កណ្តា​លស្ទឹងឃុំអណ្តើកហែបស្រុករតនៈមណ្ឌលខេត្តបាត់ដំបង ហើយគេចខ្លួនមករស់នៅចំណុចអូររំចេកភូមិសំឡាញឃុំក្រពើពីរស្រុកវាលវែងខេត្តពោធិ៍សាត់ត្រូវបានកម្លាំង​នគរ​បាលស្រុកវាលវែងចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៨និង​០៦នាទីកាលពីព្រឹកថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២០។

ជនសង្ស័យមានឈ្មោះ រឿង និមល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរឃុំអណ្តើកហែបស្រុករតនៈមណ្ឌលខេត្តបាត់​ដំបង។

Sponsor

ផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថាការចាប់​ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានធ្វើឡើងដោយអនុវត្តតាមដីការបង្គាប់ឱ្យចាប់ខ្លួនលេខ៣៦៥ បទខ ចុះថ្ងៃទី ១៥ ខែមិថុនាឆ្នាំ២០០៩របស់ចៅក្រមស៊ើបសួរនៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង។

លោកអធិការបានបន្តថាដោយទទួលបានដីការចាប់ខ្លួនរបស់សាលាដំបូងខេត្តបាត់ដំបងសមត្ថកិច្ចតាមប្រមាញ់ស្វែង
រ​កជនល្មើសអស់រយ:ពេលជាង១២ឆ្នាំទម្រាំចាប់ខ្លួនជន​សង្ស័យឈ្មោះ រឿង និមល នេះបាន។

ក្រោយពីនគរបាលស្រុកវាលវែងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនឲ្យកម្លាំងជំនាញស្រុករតន:មណ្ឌលខេត្ត​បាត់ដំបងមកទទួលយកទៅចាត់ការតាមនិតិវិធីបន្ត៕