ស្លាប់៦នាក់នឹងរងរបួស១២នាក់ដោយមានការវាយប្រហាពីក្រុមកំបាំងមុខនិងបំផ្ទុះក្បួនរថយន្ត”អនុប្រធានាធិបតី អាហ្កានិស្ថាន”

ស្លាប់៦នាក់នឹងរងរបួស១២នាក់ដោយមានការវាយប្រហាពីក្រុមកំបាំងមុខនិងបំផ្ទុះក្បួនរថយន្ត”អនុប្រធានាធិបតី អាហ្កានិស្ថាន”

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

អាហ្គានិស្ថាន:​ នៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០ប្រពន្ធ័ផ្សព្វ​ផ្សាយបរទេសរាយ​ការណ៍ថាកើតហេតុលបវាយប្រហារក្បួនរថយន្តរបស់លោក​ អាំរុលឡា សាឡេ អនុប្រធានា​ធិបតីទី១របស់អាហ្កានិស្ថាននៅទីក្រុងខាប៊ុលនៅព្រឹកថ្ងៃនេះ ជោគល្អរួចជីវិតដោយលំបាកគ្រាន់តែរងរបួសតិចតួចតែ​ប៉ុណ្ណោះខណះដែលមានមនុស្សស្លាប់យ៉ាងតិច៦នាក់នឹងរងរបួសរាប់សិបនាក់ទៀត។

លោក​ សាឡេ ថ្លែងក្នុងគ្លិបវីឌីអូដែលបង្ហោះតាមហ្វេសប៊ុក ក្រោយកើតហេតុបំផ្ទុះដែលមានស្នាមរបួសដៃខាងឆ្វេងថា គាត់កំពង់ធ្វើដំណើរទៅការិយាល័យក្នុងខណះដែលក្បួន​រថយន្តការពារត្រូវវាយប្រហារលោកមានសុវត្តិភាពតែ​សមត្ថកិច្ចដែកការពារមួយចំនួនបានទទួលរងរបួសដោយ​ឡែកកូនប្រុសដែលអង្គុយនៅក្នុងរថយន្តជាមួយគ្នានឹងខ្លួនលោកផ្ទាល់មិនមានធ្ងន់ធ្ងរទេលោកមានស្នាមរបួសលើផ្ទៃមុខនឹងដៃ។

Sponsor

ដោយឡែកអ្នកនាំពាក្យក្រសួងសុខាភិបាលអាហ្កានិស្ថាន បានផ្ដល់បទសម្ភាស៍ថាមានមនុស្សស្លាប់ដោយសារការបំ​ផ្ទុះ៦នាក់នឹងរងរបួស១២នាក់បានបញ្ជូនទៅព្យាបាលនៅ​មន្ទីរពេទ្យហើយក្រុមតាលីបង់ដែលបានធ្វើកិច្ចសន្យាជាមួយសហរដ្ឋថាហ្នឹងមិនវាយប្រហារនៅទីក្រុងចេញមកបដិ​សេធ៍ថាមិនមានការពាក់ពន្ធ័ក្នុងហេតុការណ៍បំផ្ទុះខាងលើ​ទេ។

ហេតុលបវាយប្រហារខាងលើកើតឡើងក្នុងពេលដែល​មានការសន្និដ្ឋានទុកថាគណះតំណាងចចាររបស់អាហ្កានិស្ថាននឹងក្រុមតាលីបង់នឹងចចារសន្តិភាពរួមគ្នាឆាប់ៗនេះ នៅទីក្រុងដូហារបស់កាតាដោយលោកសាឡេថ្លែងកាលពីថ្ងៃអាទិត្យកន្លងមកថាគណះតំណាងចចាររបស់រដ្ឋាភិបាលអាហ្កានិស្ថានបានព្យាយាមជម្រុញឲ្យកើតកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមជាមួយក្រុមតាលីបង់បើទោះជាភាគីទាំង​២​បានត្រៀមបើកការចចារដោយផ្ទាល់ហើយតែក្រុមតាលីបង់ក៏នៅតែបង្ករហេតុវាយប្រហារស្ទើរៀងរាល់ថ្ងៃជាបន្តបន្ទាប់។

សូមបញ្ជាក់ថាការចចារសន្តិភាពធ្លាប់មានការកំណត់រៀប​ចំ​ឡើងនៅខែមិនាកន្លងមកតែកើតមានភាពយឺតយ៉ាវជា​បន្តបន្ទាប់៕