ទីតាំងម៉ាស្សា​យីហោ(អ៊ី​យ៉ា ហាង ម៉ាស្សា ចិន​)មួយកន្លែងបង្កប់បេីកល្បែងហ្គេមបាញ់ត្រីខុសច្បាប់សតម្ថកិច្ចបង្រ្កាបនៅខណ្ខ​ចំការមន

ទីតាំងម៉ាស្សា​យីហោ(អ៊ី​យ៉ា ហាង ម៉ាស្សា ចិន​)មួយកន្លែងបង្កប់បេីកល្បែងហ្គេមបាញ់ត្រីខុសច្បាប់សតម្ថកិច្ចបង្រ្កាបនៅខណ្ខ​ចំការមន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមនបាន​ចុះ​ត្រួតពិនិត្យ​កន្លែង​ម៉ាស្សា​មួយ​កន្លែង​លួច​បង្កប់​ហ្គេ​ម​បាញ់​ត្រី ជា​ប្រភេទ​ល្បែងស៊ីសង​ខុសច្បាប់និង​ដកហូត​បាន​ទូ​ហ្គេ​ម​ជា​ច្រើន​គ្រឿង​ផង​ដែរបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ថ្ងៃ​ទី​១០ខែកញ្ញាឆ្នាំ​២០២០ចំណុច​អាគារខុនដូយៀកថៃជាន់​ផ្ទាល់​ដី​យីហោ «​អ៊ី​យ៉ា ហាង ម៉ាស្សា ចិន​» ស្ថិត​ក្នុងភូមិ​១០សង្កាត់​ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថាកម្លាំង​គណៈ​បញ្ជរ​ការ​ឯកភាព​ខណ្ឌចំការមនដឹកនាំ​ដោយ​លោក កែវ សំណាង អភិបាលរង​ខណ្ឌចំ​ការមនជួសមុខ​ឱ្យ​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​នៃ​គណៈ​អភិ​បាល​ខណ្ឌព្រមទាំង​កម្លាំង​ចំរុះដោយ​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ទោ ផ​ន សំ​អូន អធិ​ការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌក៏​ដូច​ជា​កម្លាំង​សណ្តាប់ធ្នាប់និង​មន្ត្រី​សាលា​ខណ្ឌបាន​ចុះ​ត្រួត​ពិនិត្យ​កន្លែង​ម៉ាស្សា​មួយ​កន្លែងដែល​លួច​បង្កប់​ល្បែងស៊ីសង​ជា​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ខុស​ច្បាប់និង​ហ្គេ​ម​ផ្សេង​ៗ​ផង​ដែរ​។

Sponsor

ក្នុង​នោះ​ដែរកម្លាំង​សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​ថាទីតាំង​ខាង​លើ​ជា​កន្លែង​ម៉ាស្សា​ចិនដោយ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​។

ប្រភព​ដដែល​បន្ត​ថាដោយឡែក​ល្បែងស៊ីសង​ជា​ប្រភេទ​ហ្គេ​ម​បាញ់​ត្រីនិង​ជា​ល្បែងស៊ីសង​ខុស​ច្បាប់ទើប​កម្លាំង​អ​ជ្ញា​ធរ​បាន​សម្រេច​ធ្វើការ​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២និង​ទូ​ម៉ា​ស៊ីន​តុក្កតា​ចំនួន​២ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌចំការមនរង់ចាំ​ចាត់ការ​តាម​នីតិវិធី​ផង​ដែរប៉ុន្តែ​មិន​បាន​ឃាត់​ម​នុស្សនិង​បិទ​ទីតាំង​ខាងលើ​ទេគឺ​ឲ្យ​បន្ត​បើក​ម៉ាស្សា​ដដែល ៕