ប្រពន្ធសម្លាប់ប្តីខ្លួនឯងរួចហេីយធ្វេីបុណ្យអោយទៀតក្រោយ​ពីចប់សព្វគ្រប់ត្រូវកម្លាំងអាវុធហត្ថខេត្តឃាត់ខ្លួន

ប្រពន្ធសម្លាប់ប្តីខ្លួនឯងរួចហេីយធ្វេីបុណ្យអោយទៀតក្រោយ​ពីចប់សព្វគ្រប់ត្រូវកម្លាំងអាវុធហត្ថខេត្តឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះវិហារ​:​ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារឃាត់ខ្លួនស្ត្រីម្នាក់ក្រោយពីបានសម្លាប់ប្តីខ្លួនឯងដោយដំបងឈើជ្រុងគ្រញូងនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០ក្នុងភូមិអន្ទិលឃុំយាង ស្រុកជាំក្សាន្តខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជ​អាវុធហត្ថខេត្តព្រះវិហារបានបញ្ជាក់ប្រាប់ភ្នាក់ព័ត៌មានទាន់ហេតុការណ៍​នៅរសៀលថ្ងៃទី១១ខែកញ្ញានេះថាជនសង្ស័យ​មានឈ្មោះ វិន សែន អាយុ៣១ឆ្នាំ។

Sponsor

ចំណែកជនរងគ្រោះជាប្តីមានឈ្មោះ ឆេន ធីម អាយុ៣២ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំខាងលើ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបន្តថានៅវេលាម៉ោង ០៨និង៤០នាទីថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២០មានករណីឃាតកម្មមួយកើតឡើងនៅភូមិអន្ទិលឃុំយាងស្រុកជាំក្សាន្ត បណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមដោយត្រូវជនសង្ស័យយក​ដំបងឈើគ្រញូងវាយទៅលើជនរងគ្រោះត្រូវចំចិញ្ចើមបាក់ថ្គាមនិងបាក់ដងកាំបិតខាងស្តាំ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបញ្ជាក់ថាក្រោយ​ហេតុការណ៍កើតឡើងសមត្ថកិច្ចបានធ្វើការស្រាវ​ជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីចាប់ខ្លួនជនសង្ស័យពេល​នោះសមត្ថកិច្ចបានកំណត់គោលដៅច្បាស់លាស់ថាករណីឃាតកម្មនេះគឺស្ត្រីជាប្រពន្ធជាអ្នកសម្លាប់តែសមត្ថកិច្ចធ្វើមិនឱ្យជនសង្ស័យដឹងខ្លួនដោយទុកឱកាសឱ្យជនសង្ស័យបានធ្វើបុណ្យឱ្យប្តីចប់សព្វគ្រប់សិន។

លោកថាក្រោយបញ្ចុះសពប្តីរួចស្ត្រីជាប្រពន្ធត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនភ្លាមៗហើយជនសង្ស័យបានសារ​ភាពថាខ្លួនពិតជាបានសម្លាប់ប្តីពិតប្រាកដមែនមូល​ហេតុ​ដោយសារខឹងប្តីតែងតែផឹកស្រានិងប្រើអំពើហិង្សាមកលើខ្លួនជាច្រើនលើករហូតធ្វើឱ្យខ្លួនមានការគំនុំថាថ្ងៃណាមួយនឹងសម្លាប់ប្តីឱ្យបាន។

បច្ចុប្បន្នស្ត្រីជាជនដៃដល់និងវត្ថុតាងត្រូវបានកងរាជអាវុធហត្ដស្រុកជាំក្សាន្តកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារដើម្បីចាត់ការតាមច្បាប់៕