កូរ៉េខាងជេីង: លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានបង្ហាញដល់ប្រធានាធិបតី ដូណាល់ ត្រាំ មេដឹកនាំសហរដ្ឋ ក្នុងអំឡុងកិច្ចប្រជុំកំពូលថាគាត់បញ្ជារឲ្យនាំយកសាកសពពូក្មេកដែលគាត់ប្រហារជីវិតដោយកាំភ្លើងការពារអាកាស ក្នុងសភាពក្បាលត្រូវដាច់ចេញពីរាងកាយទុកនៅជាន់ក្រោមវិមានរដ្ឋាភិបាលក្នុងទីក្រុងព្យុងយ៉ាងដើម្បីជាការដូដល់មន្រ្តីជាន់ខ្ពស់អ្នកឯទៀតមិនឲ្យគិតចង់រំលំអំណាច។
សារព័ត៍មានAFPរាយការណ៍ពីទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១១កញ្ញាថាលោក ចាង សងតែក ពូថ្លៃ ដែលធ្លាប់ជាបងចិញ្ចឹមខណះដែល គីម ជុងអ៊ុនឡើងគ្រប់គ្រងអំណាចនឹងជាមនុស្សម្នាក់ក្នុងចំណោមមេដឹកនាំដែលមានឥទ្ធិពលនៅក្នុងរដ្ឋាភិបាលកូរ៉េខាងជើងត្រូវកំចាត់ដោយបទចោទប្រកាន់ក្បត់នឹងទុច្ចរិតនៅខែធ្នូរឆ្នាំ២០១៣។
ប្រធានាធិបតី ដូណាល់ ត្រាំ មេដឹកនាំសហរដ្ឋបង្ហាញដល់លោក បប វូឌួរ៉ត អ្នកសារព័ត៍មានផ្នែកស៊ើបអង្កេតកម្រិតសាវតារបស់កាសែតវ៉ស៊ីនតោនប៉ុស្ត៍នឹងរឿងរ៉ាវត្រូវផ្សាយបន្តផ្ទាល់ចុះក្នុងសៀវភៅឈ្មោះ”រេច”ដែលកំណត់បោះពុម្ភផ្សាយដាក់លក់នៅថ្ងៃទី១៥កញ្ញាខាងមុខនេះដោយត្រាំបង្ហាញថាគាត់បានស្ដាប់ការនិទានពីលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងថាលោក គីម បញ្ជារឲ្យយកសពលោក ចាង ដែលត្រូវប្រហាជីវិតទុកនៅជាន់ក្រោមអាគារវិមានរដ្ឋាភិបាលក្នុងទីក្រុងព្យុងយ៉ាងដោយនាំយកក្បាលដែលត្រូវដាច់ទុកពីមុខកសាកសព។
រដ្ឋាភិបាលកូរ៉េខាងជើងមិនធ្លាប់បញ្ជាក់ជាផ្លូវការណ៍ទាក់ទងវិធីប្រហាជីវិរលោកចាងតែរបាយការណ៍ព័ត៍មាននឹងប្រភពព័ត៍មានជាច្រើនបញ្ជាក់ដូចគ្នាថាប្រើកាំភ្លើងការពារអាកាសបាញ់។
ការបង្ហាញរបស់ត្រាំដែលមើលទៅដូចជាចង់បង្ហាញឲ្យឃើញភាពជិតស្និតរវាងលោកជាមួយគីមដែលនេះជាលើកដំបូងរបស់មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋដែលមានការរំលឹកដល់ការកាត់ក្បាលលោកចាង។
លោកចាង សងតែក មានឋានះឧត្តមសេនីយ៍ឯកកងទព័ជើងគោកខណះដែលលោកស្លាប់នៅថ្ងៃទី១២ខែធ្នូរ ឆ្នាំ២០១៣ក្នុងវ័យ៦៧ឆ្នាំក្នុងតំណែងអនុប្រធានគណះកម្មការការពារជាតិដែលជាតំណែងមានឥទ្ធិពលបំផុតលំដាប់ទី២ បន្ទាប់ពីមេដឹកនាំប្រទេស។
លោកចាងបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៧២ជាមួយលោកស្រីឧត្តមសេនីយ៍ឯក គីម ឃ្យុងហ៊ី ប្អូនស្រីតែមួយរបស់លោក គីម ជុងអ៊ីល ដែលជាបីតារបស់លោក គីម ជុងអ៊ុន មេដឹកនាំបច្ចុប្បន្នលោកចាង នឹងឃ្យុងហ៊ី មឆនបុត្រជាមួយគ្នា១នាក់តែត្រូវស្លាប់កាលពីឆ្នាំ២០០៦ខណះមានអាយុបាន២៩ឆ្នាំបច្ចុប្បន្នលោកស្រី គីម ឃ្យុងហ៊ី នៅមានជីវិតរស់នៅទីក្រុងព្យុងយ៉ាងអាយុ៧៤ឆ្នាំ៕

