សមត្ថកិច្ច​បង្រ្កាទីតាំងល្បែងទឹកភ្លៀងនឹងអាប៉ោងនៅខេត្តបា​ត់ដំបងមិនទាន់បានប៉ុន្មានផងអីឡូវបេីកដំណេីរកាវិញដោយ​មិន​ញញើត​លោកអភិបាលនិងស្នងការខេត្តបាត់ដំបងអីបន្តិចសោះ

សមត្ថកិច្ច​បង្រ្កាទីតាំងល្បែងទឹកភ្លៀងនឹងអាប៉ោងនៅខេត្តបា​ត់ដំបងមិនទាន់បានប៉ុន្មានផងអីឡូវបេីកដំណេីរកាវិញដោយ​មិន​ញញើត​លោកអភិបាលនិងស្នងការខេត្តបាត់ដំបងអីបន្តិចសោះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង: ទីតាំងល្បែងស៊ីសងមានទាំងភ្នាល់ទឹកភ្លៀងនឹងអាប៉ោងរបស់លោក តាល់ នៅតែបើកដំណើរការបាន​ដដែលខណ:ពេលសមត្ថកិច្ចចុះបង្ក្រាបកាលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១៤នឹង៣០នាទីត្រង់ចំណុចក្រោយផ្សារភូពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង តែនេះប្រហែលជាការសំដែងនឹងបន្លំភ្នែកមហាជនតែប៉ុណ្ណោះ។

ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថាទីតាំងមួយនេះគឺនៅតែលេងដដែលគ្មានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ ហើយចំពោះការចុះបង្ក្រាបកាលពីប៉ុន្មានខែមុននោះអាចថាជាការសំដែងតែប៉ុណ្ណោះនិយាយរួមទៅកន្លែងនេះគឺដុះស្លែហើយតាំងពីស្នងការចាស់រហូតឡើងលោក សាត គឹមសាន្ត ស្នងការថ្មីហើយតែនៅតែមិនបង្ក្រាបដដែលពួកគាត់អស់ជំនឿទៅលើអាជ្ញាធរមានសមត្ថកិច្ចក្រុងបាត់ដំបងហើយព្រោះថាកន្លែងទីតាំងល្បែងនៅតែមិនបង្ក្រាប។

Sponsor

បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋរួចមកអង្គភាពសារព័ត៌មានអាណាចក្រខ្មែរក៏បានចុះទៅផ្តិតយករូបភាពនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នេះឃើញថាទីតាំងល្បែងមួយនេះនៅតែបើកដំណើរការលេងដដែលដោយមិនខ្លាចញញើតសមត្ថកិច្ចបន្តិចសការប្រព្រឹត្តល្បែងស៊ីសងនេះហើយដែលជាហេតុធ្វើអោយមហាជនជាពិសេសពលរដ្ឋរស់នៅក្រុងបាត់ដំបងអស់ជំនឿទុក្ខចិត្តទៅលើការបង្ក្រាបរបស់សមត្ថកិច្ច។

គួររំលឹកផងដែរថាកន្លងមកអង្គភាពសារព័ត៌មានអាណាចក្រខ្មែរក៏ដូចជាសារព័ត៌មានដ៏ទៃទៀតបានចុះផ្សាយជាច្រើនដងណាស់មកតាំងពីលោកស្នងការចាស់នៅកាន់ដំណែងតែឥឡូវក៏មានលោក សាត គឹមសាន្ត ជាស្នងការថ្មីមកកាន់ដំណែងសង្ឃឹមថាលោកនឹងបង្ក្រាបទីតាំងល្បែងដុះស្លែមួយនេះអោយខានតែបានដើម្បីជាស្នាដៃនិងដើម្បីបង្ហាញអោយមហាជនឃើញថាលោកពិតជាមានស្នាដៃក្នុងការបង្ក្រាបពិតប្រាកដមែន។

ក្នុងនោះដែរក៏មានប្រជាពលរដ្ឋជាច្រើនបានសំណូមពរតាមរយ: សារព័ត៌មានអាណាចក្រខ្មែរថាសូមអោយលោក សាត គឹមសាន្ត ដែលជាស្នងការទើបនឹងឡើងថ្មីសូមមេត្តាមានវិធានការចុះទប់ស្កាត់នឹងបង្ក្រាបផងទាន ព្រោះថាបើរទុក្ខអោយមានល្បែងស៊ីសងបែបវានឹងអាចកើតមាននូវអំពើរចោរកម្មផ្សេងៗដែលធ្វើអោយពលរដ្ឋរស់នៅទាំងការភ័យខ្លាចជាពិសេសគឺគោរពអោយបាននូវច្បាប់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ផងដែរថាជុំវិញការផ្សាយករណីទីតាំងល្បែងដុះស្លែមួយនេះខាងអង្គភាពសារព័ត៌មានអាណាចក្រខ្មែរនៅមិនទាន់មានការបំភ្លឺណាមួយពីលោក សាត គឹមសាន្ត ស្នងការដ្ឋាននគរបាលក្រុងបាត់ដំបងនៅឡើយទេព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនងដូច្នេះយើងខ្ញុំនឹងរងចាំការបំភ្លឺជូនពីខាងសមត្ថកិច្ចក្រុងបាត់ដំបងក៏ដូចជារងចាំមើលការចុះបង្ក្រាបរបស់សមត្ថកិច្ចក្រុងបាត់ដំបងជាពិសេសស្នាដៃរបស់ស្នងការក្រុងបាត់ដំបងតែម្តង៕