ភ្នំពេញ: អភិបាលក្រុងលោក ឃួង ស្រេង បានមានប្រសាសន៍ថាការបង្កើតឱ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីដាក់ចេញជាផែនការនិងវិធានការផ្សេងៗទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ សូមអោយលោក ថេង សុថុល អភិបាលនៃគណៈអភិបាល ខណ្ឌចំការមនក៏ដូចជាលោកអធិការខណ្ឌចំការមនជួយយកចិត្តទុកដាក់ចំពោះប្រសាសន៍របស់លោកអភិបាលរាជធានីផងដោយល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់កំពុងវាយលុកទីផ្សារយ៉ាងខ្លាំងដូចជាហ្គេមបាញ់ត្រីមួយកន្លែងនៅចំណុចកន្លែងកម្សាន្តក្មេងលេងយីហោ(ទីក្រុង ជីវចល)នៅមជ្ឈមណ្ឌលកោះពេជ្រជិតស្ពានឥន្ទធនូស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញកំពុងតែដំណើរដោយរលូនពុំត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចចុះបង្ក្រាបឡើយ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចត្រូវរ៉ូវគ្នាឬបានលាភធំពីម្ចាស់ហ្គេមទើបបានជាមិនបង្ក្រាប។
ហ្គេមបាញ់ត្រីខាងលើនេះ បានបើកដំណើរការលេងយូរឆ្នាំមកហើយដោយពុំមានការបង្ក្រាបពីសំណាក់នគរបាលពាក់ព័ន្ធនោះទេគេជឿជាក់ថាបើសិនជាសមត្ថកិច្ចចុះទៅបង្ក្រាបត្រួតពិនិត្យប្រាកដជាគ្មានច្បាប់នោះទេបើទោះជាមានក៏ហួសសុពលភាពដែរ ។
ទីតាំងខាងលើនេះបើកលេងយ៉ាងរំភើយដោយគ្មានការខ្លាចរអែងសមត្ថកិច្ចពាក់ព័ន្ធនោះឡើយពិសេសគឺបើកដំណើរការលេងយ៉ាងពពាក់ពពូនខណៈដែលបច្ចុប្បន្ននេះនៅដំណើរការធម្មតាហើយក៏មានមនុស្សចូលលេងច្រើនណាស់ដែរពិសេសនៅពេលយប់ ។
ប្រជាពលរដ្ឋរស់នៅក្បែរៗនោះបានរិះគន់ថាគេមិនដែលឃើញសមត្ថកិច្ចឬអាជ្ញាដែនដីចុះមកសួរនាំនោះទេពោលគឺឃើញតែអ្នកលេងចូលសម្ងំលេងទាំងយប់ទាំងថ្ងៃក្នុងនោះក៏មានក្រុមក្មេងទំនើងក្រុមពួកញៀនថ្នាំចូលសម្ងំលេងផងដែរមិនដឹងថាសមាសភាពខាងណាខ្លះទេធ្វើឲ្យពួកគាត់ព្រួយបារម្ភពីសុវត្តិភាពនៅក្នុងមូលដ្ឋានរបស់ពួកគាត់យ៉ាងខ្លាំង ហើយសកម្មភាពនេះវាផ្ទុយទៅនឹងគោលនយោបាយ ភូមិសង្កាត់មានសុវត្តិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ។
មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩កន្លងមករាជរដ្ឋាភិបាលបានសម្រេចលុបចោលមិនឲ្យមានមានល្បែងសុីសងតាមអុីនធើណេត អនឡាញបន្តទៀតទេព្រោះវាបានប៉ះពាល់ដល់សន្ដិសុខសណ្ដាប់ធ្នាប់សង្គម ហើយក្នុងនោះក៏មានក្រុមជនបរទេសខិលខូចលួចបើកខុសច្បាប់ហើយធ្វើសកម្មភាពជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេសប៉ះពាល់ដល់សន្ដិសុខសង្គមយ៉ាងធ្ងន់ធ្ងរបំផុត។
ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចនិងអាជ្ញាធរដែនដីមេត្តាចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីទាំងពីរកន្លែងនេះផង ឬមួយមិនហ៊ានបង្ក្រាបព្រោះជាឆ្នាំងបាយរបស់ខ្លួន ៕





