ពោធិ៍សាត់: បុរស់ម្នាក់ដែលត្រូវបានគេស្គាល់ថាមានតួនាទីជាទាហានថ្នាក់វរសេនីយ៍ត្រីស័ក្ដិ៤ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់បាញ់សម្លាប់បុរសម្នាក់ព្រោះខឹងជនរងគ្រោះយកដុំថ្មគប់មកលេីខ្លួនករណីឃាតកម្មនេះបានកើតឡើង នៅវង់ផឹកស៊ីនៅភូមិដំបូក១០០ឃុំត្នោតជ្រុំស្រុកក្រគរខេត្តពោធិ៍សាត់កាលពីល្ងាចថ្ងៃទី១៨កញ្ញាឆ្នាំ២០២០។
សមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុជនសង្ស័យ ដែលជាខ្មាន់កាំភ្លើងបានដេញចាប់ក្មេងលេងពេលនោះជនរងគ្រោះបានយកដុំថ្មគប់ទៅលើជនសង្ស័យប៉ុន្តែជនសង្ស័យគេចផុត។
បន្ទាប់មកជនសង្ស័យខឹងក៏ដកកាំភ្លើងខ្លីបាញ់គំរាមតែចៃដន្យ គ្រាប់ក៏ខ្ទាតត្រូវជនរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗ។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ប្រាក់ សុផល ភេទប្រុសអាយុ៥៧ឆ្នាំមានតួនាទីនាយរងការិយាល័យហ្វឹកហ្វឺនកងពលលេខ១៤មានឋានន្តរស័ក្ដិវរសេនីយ៍ត្រីនៅភូមិឈើទាលឃុំត្នោតជុំស្រុកក្រគរខេត្តពោធិ៍សាត់ កាន់កាំខ្លីប្រភេទK54។
ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ ងួន ទូច ភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិដំបូក១០០ឃុំត្នោតជុំស្រុក្រគរខេត្តពោធិ៍សាត់។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថាជនសង្ស័យត្រូវបាននគរបាលស្រុកក្រគរឃាត់ខ្លួននិងដកអាវុធខ្លីប្រភេទK54 យកមកអធិការដ្ឋាននគរបាលស្រុកក្រគរ។
តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់និងបញ្ជូនមកស្នងការដ្ឋានគបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការបន្តតាមនីតិវីធី៕


