យុវជន​ម្នាក់ត្រូបានគេប្រទះឃេីញស្លាប់ដោយលង់ទឹក​នៅ​ក្នុងរមណីយដ្ឋាន​ទឹកធ្លាក់​ចំការ​ស្វាយ

យុវជន​ម្នាក់ត្រូបានគេប្រទះឃេីញស្លាប់ដោយលង់ទឹក​នៅ​ក្នុងរមណីយដ្ឋាន​ទឹកធ្លាក់​ចំការ​ស្វាយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង​:​ ​មានការ​ភ្ញាក់ផ្អើល​មួយដោយមាន​យុវជន​ម្នាក់​បាន​លង់ទឹក​ស្លាប់​នៅក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយ​កាលពី​​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០ស្ថិតក្នុង​ភូមិ​ស្រែ​ជី​ពៅ​ឃុំ​មានជ័យ​ស្រុក​សំឡូតខេត្តបាត់ដំបង។

​​ជន​រងគ្រោះ​ឈ្មោះ​ ​យឿ​ត​ ម៉េង​ហួរ​ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​។​

Sponsor

លោក​អធិការ​ស្រុក​បាន​ដកស្រង់​សម្តី​របស់​ក្រុមគ្រួសារ​មក​បញ្ជាក់ថាកូន​គាត់​បាន​ចុះ​ហែល​លេង​នៅ​កន្លែង​ទឹក​ជ្រៅ​ដោយ​គ្មាន​អាវ​សម្រាប់​ពាក់​ការពារ​នោះទេ​ហើយ​ទឹក​កួច​ខ្លាំង​ផង​ទើប​ទើប​បណ្ដាលឱ្យ​លង់​ស្លាប់​។​

​​នៅ​កន្លែង​ដែលមាន​ទឹក​ជ្រៅ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយ​ត្រូវបានម្ចាស់ដាក់​ស្លាក​សញ្ញាដើ​ដើម្បី​ហាមឃាត់​ដែរ​ប៉ុន្តែ​មាន​អ្នកខ្លះ​អាង​ថា​ខ្លួន​ចេះ​ហែល​ទឹក​មិន​ព្រម​ពាក់​អាវ​ការពារ​ទេ​ហើយ​មិន​គោរព​តាម​ការណែនាំ​ដែរ​ដោយមាន​មនុស្ស​ច្រើន​ទើប​ម្ចាស់​មិនអាច​មើល​អស់​។​

សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យតាមប្រពៃណី​នៅ​លំ​នៅស្ថាន​វិញ​៕