ក្រុមតម្រួតដាក់របាំងថ្មនឹងពង្រាយបន្លាលួសបិទមិនឲ្យបាតុករចូលទៅវិមានរដ្ឋាភិបាល

ក្រុមតម្រួតដាក់របាំងថ្មនឹងពង្រាយបន្លាលួសបិទមិនឲ្យបាតុករចូលទៅវិមានរដ្ឋាភិបាល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាងកក(ណែវណា ញូ)តម្រួតឈរជើងនាំយករថយន្តក្រុង រថយន្តពន្លត់អគ្គីភ័យ បិទឲ្យឆ្ងាយពីព្រះបរមរាជវាំង ព្រមទាំងប្រើរបាំងថ្ម លួសបន្លាបិទមិនឲ្យធ្វើចរាចរណ៍ផ្លូវបំបែកផានហ្វា លីឡាស រហូតទៅដល់ឡានព្រះរាជវាំងឌុស៊ិត ការពារមិនឲ្យក្រុមបាតុករចូលទៅតំបន់ដែលហាមឃាត់។

នៅថ្ងៃទី២០កញ្ញាអ្នកសារព័ត៍មានរាយការណ៍ពីសកម្មភាព​បាតុកម្មនៅស្នាមលួងយប់កន្លងមកក្រៅពីការប្រាស្រ័យរបស់មេដឹកនាំមួយចំនួនដែលប្ដូរវេណគ្នាមកនិយាយដល់ប្រធានបទនៃការទាមទារផ្សេងៗអំពីតួរនាទីភារកិច្ចរបស់រដ្ឋាភិបាលខាងសមត្ថកិច្ចតម្រួតបានឈរជើងនៅផ្លូវរាជ​ដំ​ណើរត្រង់បរិវេណមុខសាលដីការនឹងក្បែរព្រះបរមរាជវាំង ក្រោយពីមានបុគ្គលប្រើឯកសណ្ឋានស្រឌៀងសន្តិសុខរបស់ក្រុមបាតុករទៅកាត់លួសក្បែរស្នាមលួងខាមហាវិទ្យាល័យ​ធម្មសាស្រ្តនឹងមុខសាលដីការធ្វើឲ្យសមត្ថកិច្ចត្រូវឈរជើងកាន់តែតឹងតែងឡើងនឹងមានការផ្លាស់ប្ដូរកម្លាំងបរិវេណមុខ​សាលដីការរួមទាំងនាំយករថយន្តក្រុងមកតជាប់រថយន្តពន្លត់អគ្គីភ័យនៅបរិវេណជុំវិញព្រះបរមរាជវាំងដើម្បីរក្សាទុកផ្ទៃដី១៥០ម៉ែត្រអោយឆ្ងាយពីព្រះបរមរាជវាំងដែលជាតំបន់ព្រះរាជទានធ្វើឲ្យក្រុមបាតុករយល់ច្រឡំថានឹងមានការបំ​បែកហ្វូងបាតុកម្មទើបចូលមកសួរនាំទើបសមត្ថកិច្ចរាយ​ការណ៍ថាជាផ្លូវដើរដែលសមត្ថកិច្ចប្រើផ្លាស់ប្ដូរកម្លាំងជា​រឿងតាមធម្មតា។

Sponsor

ខណះដែលនៅខាងក្រៅបរិវេណផ្លូវព្រះរាជដំណើរចាប់​តាំងពីផានហ្វាស៊ីឡាតរហូតទៅដល់ឡានព្រះរាជវាំងឌុស៊ីត នឹងបរិវេណជុំវិញព្រះរាជវាំងឌុស៊ីតរួមទៅដល់ក្បែរវិមាន​រដ្ឋាភិបាលមានការដាក់របាំងថ្មលួសបន្លាបិទមិនឲ្យក្រុមបាតុករចូល៕