កងរាជអាវុធហត្ថខេត្តសៀមរាបបង្ក្រាបក្រុមជួញដូរគ្រឿង​ញៀនប្រុសស្រី៤នាក់ក្នុងនោះមានចាងហ្វាងកាសែតម្នាក់

កងរាជអាវុធហត្ថខេត្តសៀមរាបបង្ក្រាបក្រុមជួញដូរគ្រឿង​ញៀនប្រុសស្រី៤នាក់ក្នុងនោះមានចាងហ្វាងកាសែតម្នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជ​អាវុធហត្ថខេត្តសៀមរាបដឹកនាំដោយលោកវរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យបានចុះបង្ក្រាបករណីគ្រឿងញៀនកាលពី​វេលាម៉ោង១៦និង០០នាទីថ្ងៃទី២១ខែកញ្ញា​ឆ្នាំ២០២០ស្ថិតនៅ​ចំ​ណុចភូមិគោកដូងសង្កាត់ទឹកវិល​ក្រុងសៀមរាបខេត្តសៀម​រាបបានធ្វើការឃាត់បានជនសង្ស័យចំនួន០៤នាក់៖

១-ឈ្មោះ យ៉ែន សុយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កាសែតហុីរ៉ូមេនញូ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

Sponsor

២-ឈ្មោះ សុ វិសាល អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

៣-ឈ្មោះ អ៊ុន ស្រីពេជ្រ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបុប្រក់ខាងត្បូង សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៤-ឈ្មោះ ជា ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចចាប់វត្ថុតាងបានរួមមាន៖ថ្នាំញៀនម្សៅក្រាមពណ៌ ស ថ្លាចំនួន០៣កញ្ចប់ទម្ងន់៩.០២ក្រាម,ទូរស័ព្ទដៃចំនួន០៥​គ្រឿងនិងវិទ្យុទាក់ទង១,ជញ្ជីងថ្លឹងថ្នាំញៀន១,ថង់ពណ៌ស កិបមាត់សម្រាប់ច្រកថ្នាំញៀនមួយចំនួននិងឧបករណ៍​ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាការធ្វើតេស្តទឹកនោមចំនួន០៥នាក់ក្នុងនោះមាន៤នាក់ពិនិត្យឃើញវិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងបន្តនីតិវិធី៕