រតនគីរី: ប្រជាពលរដ្ឋកំពុងតែមានការរិះគន់ទៅលើលោក ជា កុកតារា នាយផ្នែករដ្ឋបាលព្រៃឈើក្រុងបានលុងរួមទាំងលោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើនិងលោក ហ៊ុន ខេមរិន ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីថារៀងរាល់ថ្ងៃនេះសត្វព្រៃដែលនៅក្នុងដែនជម្រកនិងនៅព្រៃការពារខេត្តរតនគិរីរលាយផុតពូជអស់ហើយព្រោះក្នុងផ្សារបានលុងក្រុមឈ្មួញកំពុងតែបន្តលក់យ៉ាងអាណាធិបតេយ្យប្រហែលនឹងគេលក់ត្រកួននិងព្រលិតទៅហើយចំណែកលោកជំនាញទាំងបីដែលមានឈ្មោះនៅខាងលើបានត្រឹមតែហៃអើនោះទេមិនមានវិធានការធ្វើការបង្ក្រាបចុះទប់ស្កាត់ក្រុមឈ្មួញនិងអាជីវករកំពុងតែកាប់សាច់ព្រៃលក់នៅទីផ្សារក្រុងបានលុង រៀងរាល់ថ្ងៃនោះទេ។
សាច់ព្រៃទាំងអស់មានដូចជា(សាច់ព្រើស់ ជ្រូកព្រៃ ត្រកួត អណ្ដើក ឈ្លុស និងសាច់ព្រៃជាច្រើនមុខទៀតផងដែរ)
ចំណែកលោកជំនាញបរិស្ថាននិងរដ្ឋបាលព្រៃឈើគ្មាអើពើ ធ្វើការបង្ក្រាបនោះទេបើមានអ្នកសារព័ត៌មានទៅឡាយ ឬធ្វើការផ្សព្វផ្សាយបានអស់លោកជំនាញដែលមានឈ្មោះដូចខាងលើនេះនាំគ្នាចុះបង្ក្រាប។
រៀងរាល់ថ្ងៃនេះកំពុងតែមានការស្ងាត់ស្ងៀមដែលអ្នកសារព័ត៌មានបានធ្វើការផ្សព្វផ្សាយអោយមហាជនមើលនោះ នៅក្នុងក្រុងបានលុងគឺអស់លោកចាំតែហៃអើតែប៉ុណ្ណោះ
បើបយោងតាមប្រភពប្រជាពលរដ្ឋនៅក្នុងផ្សារបានលុងថាមេឈ្មួញនិងម្ចាស់អាជីវករ លក់សាច់ព្រៃទាំងអស់នៅក្នុងផ្សារបានលុងបាននិយាយថាពួកគេមិនខ្វល់ទេព្រោះបានបង់លុយឲ្យសមត្ថកិច្ចគ្រប់ស្ថាប័ននិងជំនាញនៅក្នុងក្រុងបានលុងអស់ទៅហើយខ្លះមួយខែមួយខែរាប់សិបម៉ឺនតើពួកគេខ្វល់អីទៀតបើគេមិនលក់សាច់ព្រៃតើមានលុយឯណាបង់ឲ្យសមត្ថកិច្ចនិងជំនាញចំណែកលោកហ៊ុនខេមរិន្ទនិងលោក លីសុផាន ក្រុមការងារយើងខ្ញុំព្យាយាមធ្វើការទំនាក់ទំនងតាមទូរស័ព្ទឬរាយការណ៍ចូលបានត្រឹមតែនិយាយថាជាប់រវល់ នឹងជាប់ប្រជុំតើពាក្យអស់លោកនិយាយនេះត្រឹមតែមកដោះសារចំពោះពាក្យដោះសារនេះមហាជនគ្មានអ្នកណាជឿ អស់លោកនោះទេនេះហើយបានប្រជាពលរដ្ឋនៅក្នុងផ្សារបានលុងកំពុងតែដាក់សំណួរសួរទៅលើសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធថាបើពុំមានស៊ីសំណូកពីអាជីវករនិងមេឈ្មួញលក់សាច់ព្រៃទាំងអស់នេះប្រហែលជាជំនាញនិងសមត្ថកិច្ច បូកគ្នាធ្វើការបង្ក្រាបបាត់អស់ទៅហើយប៉ុន្តែនប្រហែលជាអស់លោកបានសំណែនសែនពីក្រុមអាជីវករ ឬបានសាច់ ក្លែមទៅហើយបានជាអស់លោកមិនធ្វើការបង្ក្រាបជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់លោក សយ សុីណា ត្រូវជាប្រធានមន្ទីរកសិកម្មខេត្តរតនគិរីនិងឯកឧត្តមអភិបាលខេត្តរួមទាំងលោកអភិបាលក្រុងបានលុងនិងកងកម្លាំងពាក់ព័ន្ធនៅក្នុងក្រុងបានលុងគួរមានវិធានការផងបើនៅតែបណ្ដែតបណ្ដោយសត្វព្រៃកម្រទាំងអស់នេះពិតជារលាយហិនហោចដោយសារក្រុមឈ្មួញអស់ហើយមើលទៅ៕


