កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់រកឃេីញថ្នាំញៀន​៥គីឡូក្រាមខណះពេលដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅកោះពេជ្រ

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់រកឃេីញថ្នាំញៀន​៥គីឡូក្រាមខណះពេលដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅកោះពេជ្រ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ សមត្ថកិច្ច​រឹតបន្តឹងអាវុធជាតិផ្ទុះក្នុងបរិវេណកោះពេជ្របានឆែករកឃើញគ្រឿងញៀនជិត៥គីឡូក្រាមនិងថ្នាំញៀនប្រភេទហេរ៉ូអ៉ីន១៤ដុំផ្សេងទៀតដោយឃាត់ខ្លួនជន​សង្ស័យជាជនជាតិចិត្តម្នាក់ហេតុការណ៍នេះកើតឡើង​នៅ​វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០​២០​នៅបរិវេណកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការ​មនរាជធានីភ្នំពេញ។

តាមប្រភពបានអោយដឹងថាមុនពេលកើតហេតុគេឃើញ​រថយន្តប្រភេទ Lexus GS 300 ពណ៌ខ្មៅមួយគ្រឿងពាក់​ស្លាកលេខភ្នំពេញ 2W-7669 រួមដំណើរគ្នា៣នាក់​ស្រាប់​តែមកដល់ចំណុចដែលមានកម្លាំងសមត្ថកិច្ចក៏បាន​ព្យាយាមបើកគេចទៅចតជិតនឹងខុនដូមួយកន្លែងរួចក៏រត់គេចខ្លួនបាត់​ស្រមោលដោយទម្លាក់នូវកាតាបយួរដៃចំនួន២ដោយនៅ​ក្នុងកាតាបនោះផ្ទុកទៅដោយគ្រឿងញៀនប្រភេទកេតាមីនជិត៥គីឡូក្រាម។

Sponsor

បន្ទាប់មកកម្លាំងចំរុះក៏បានចុះទៅឆែកឆេរបន្ទប់ជនសង្ស័យនៅចំណុចខុនដូមួយកន្លែងមានឈ្មោះ​ ថា រីវើរ៉ា ផ្លាហ្សា ស្ថិតនៅក្នុងបរិវេណកោះពេជ្រស្រាប់តែឃើញបុរសជនជាតិ​ចិនម្នាក់យួរថង់ពណ៌ប្រផេះក៏សង្ស័យទើបឃាត់ខ្លួនឆែរឆេរ​ក៏ប្រទះឃើញគ្រឿងញៀនប្រភេទហេរ៉ូអ៉ីនចំនួន១៤ដុំបន្ថែម​ទៀតនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាតឈាន​ចូលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមច្បាប់៕