ក្រុមហ៊ុនហាន់សុីង(HanShin)ធ្វើផ្លូវជាតិលេខ៥​ពី​កំពង់​ឆ្នាំង​ទៅខេត្តពោធិ៍សាត់អស់រយះពេលជិត៣ឆ្នាំហើយដូចជាមិនទៅមុខសោះ

ក្រុមហ៊ុនហាន់សុីង(HanShin)ធ្វើផ្លូវជាតិលេខ៥​ពី​កំពង់​ឆ្នាំង​ទៅខេត្តពោធិ៍សាត់អស់រយះពេលជិត៣ឆ្នាំហើយដូចជាមិនទៅមុខសោះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ក្រុមហ៊ុនហាន់សុីង(HanShin)បានដេញថ្លៃលើគម្រោង​ស្ថាបនាឡើងវិញនូវលេីដងផ្លូវជាតិលេខ៥ចាប់ពីខេត្តកំពង់ឆ្នាំងដល់ធ្លាម្អមខេត្តពោធិ៍សាត់គំរោងទឹកប្រាក់ជាង៨០​លាន​ដុល្លារអាមេរិក ។

មកទល់ពេលនេះជិត៣ឆ្នាំទៅហើយការដំណើរការសាង​សង់ស្ថាបនាហាក់មិនទៅមុខទុកអោយនៅមេម៉ាយបង្កផលលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិខណៈក្រុមហ៊ុនបានប្រើគ្រឿងចក្រកាយដីរួចទុកចោលរាប់ខែបណ្តាលអោយបង្កជារណ្តៅជ្រៅៗពំនូកធ្វើអោយប្រជាពលរដ្ឋជួបបញ្ហាខ្លាំងក្នុងការបើកម៉ូតូកង់ឡានបរទេះគោ​ក្របីចូលផ្ទះនិងបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម។

Sponsor

អ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥រអ៊ូរទាំពីការស្ថាប​នានេះធ្វើអូសបន្លាយពេលសំបូរដោយគំហុក ហុយ បើកកាត់ម្តងៗស្ទើរគ្រុនបើស្ត្រីមានផ្ទៃពោះវិញត្រូវប្រុងប្រយ័ត្នពីសុខភាពខណៈមានកន្លែងរលាក់ច្រើនខុសពីការ​ស្ថាបនាពីក្រុមហ៊ុនផ្សេងៗ។

កម្មករក៏ដូចជាក្រុមការងារបានបង្ហើបថាក្រុមហ៊ុន ហាន់សុីង(HanShin) ខ្វះលក្ខណះសម្បត្តិគ្រប់គ្រាន់សំខាន់គ្រឿងចក្រសំភារៈជាមធ្យោបាយដំណើរការឱ្យការស្ថាបនាផ្លូវដែលខ្លួនដេញថ្លៃបាន ។

ជាទម្លាប់ក្រុមហ៊ុននេះបាន(សាប់បន្ត)ម៉ៅការបន្តឱ្យក្រុមហ៊ុនតូចៗជាច្រើនហើយក្រុមហ៊ុនខ្លះធ្វើមិនទៅមុខខ្លះទៀតរត់​ចោលខណៈម៉ៅការមិនចំណេញបង្កើតជាការរាំងស្ទះការ​ងារជាហូរហែ។

កម្មករនិយាយថាក្រុមហ៊ុន ហាន់សុីង(HanShin) ធ្វើផ្លូវជាតិលេខ៥ពីកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់នេះមានក្រុមហ៊ុន​ប្លែកៗមកម៉ៅការតែមិនចាំថាក្រុមហ៊ុនណាធ្វើពិតប្រាកដ ចេញមួយចូលមួយនិងគ្រឿងចក្ររថយន្តជាដើមដាក់ឱ្យដំណើរជាចន្លោះៗគ្រាន់តែឱ្យល្អមើលថាក្រុមហ៊ុនធ្វើការ​ស្ថាបនាជាប់ជាប្រចាំតែប៉ុណ្ណោះ។

សូមរំលឹកថាក្រុមហ៊ុន ហាន់សុីង(HanShin) ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបន្ទាប់ពីស្ថាបនាផ្លូវជាតិលេខ២១ពីតាខ្មៅទៅស្រុកកោះធំកន្លែងខ្លះគ្មានគុណភាពមិនតាមស្តង់ដារប៉ុន្តែក្រុមហ៊ុន ហាន់សុីង(HanShin) នៅតែមានលក្ខណះពិសេសដេញថ្លៃបានគ្រោងស្ថាបនានូវផ្លូវជាតិឡើងវិញជាបន្តបន្ទាប់ទៅវិញ!

ពាក់ព័ន្ធករណីនេះលោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនមិនបកស្រាយប្រាប់ឱ្យលម្អិតទេ ដោយលោកបញ្ជាក់ថាកំពុងមានធុរៈការងារច្រើនហើយបង្វែឱ្យទៅសួរលោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ព្រោះគាត់ជាអ្នកកាន់ការងារនេះផ្ទាល់។

ដោយឡែកលោក ឈឹម ផល្លា បានប្រាប់ឲ្យដឹងថាការ​ស្ថាបនាផ្លូវខាងលើគេបានដំណើរការធម្មតាចំពោះការយឺតយ៉ាវដោយសារស្ថានភាពការរាតត្បាតនៃជំងឺកូវីដ-១៩ និងចំពេលរដូវភ្លៀងធ្លាក់ផង។

លោកថ្លែងថាទោះជាពេលនេះយឺតបន្តិចមែនតែមិនឱ្យហួសតាមការកំណត់រយៈពេលនៃដំណើរការស្ថាបនាឡើយពាក់ព័ន្ធនិងបញ្ហាខ្លះមានការបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសារកង្វៈខាតផ្លាកសញ្ញាចរាចរណ៍លោកបកស្រាយថាបញ្ហានេះខ្ញុំគិតថាគេបានរៀបចំត្រឹមត្រូវហើយប៉ុន្តែខ្ញុំទទួលស្គាល់ថា មានកន្លែងខ្លះចន្លោះប្រហោងលើចំណុចនេះដូច្នេះខាងខ្ញុំបន្តយកចិត្តទុកពិនិត្យអោយបានដិតដល់ហើយការធ្វើដំណើរ​បើកបរយឺតយូរតាមផ្លូវលំបាកខ្លះដូចជាយើងដឹងស្រាប់​ហើយមានឡានច្រើននិងផ្លូវកំពុងស្ថាបនា ។

ជុំវិញដែលកន្លងមកក្រុមហ៊ុន ហាន់សុីង(HanShin)ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបន្ទាប់ពី​ស្ថាបនាផ្លូវជាតិលេខ២១ពីតាខ្មៅទៅស្រុកកោះធំកន្លែងខ្លះគ្មានគុណភាពមិនតាមស្តង់ដារហើយបើស្ថាបនាផ្លូវជាតិ​លេខ៥ពិនិត្យឃើញថាមានកំហុសបែបនេះទៀតតើគួរអនុញ្ញាតឱ្យ (HanShin)ចូលដេញថ្លៃទៀតទេ?

លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការនិងជញ្ជូនបានបញ្ជាក់ថាជាធម្មតាការស្ថាបនាផ្លូវជាតិនិមួយៗគឺមានការពិនិត្យយ៉ាងសុក្រិតបំផុតពីខាង
(​ចៃការ)ខាងក្រសួងខាងក្រុមពិនិត្យបច្ចេកទេសហើយគេអាចវាយតម្លៃពីគុណភាពស្តង់ដារតែបើមិនបំពេញតាមគម្រោងនោះទេកុំថាឡើយក្រុមហ៊ុន(HanShin)ក្រុមហ៊ុនណាក៏ដោយក៏មិនអាចដេញថ្លៃបានដែរ។

លោកលើកឡើងថាលោកទេសរដ្ឋមន្ត្រីមានស្តង់ដារការ​ងារច្បាស់លាស់ប្រកបដោយភាពទទួលខុសត្រូវគឺចុះពិនិត្យ​ដោយផ្ទាល់និងម៉ត់ចត់បំផុតដូច្នេះបើក្រុមហ៊ុនណាធ្វើមិនតាមស្តង់ដារគឺមិនទទួលយកជាដាច់ខាត។

សូមបញ្ជាក់ថាក្រុមហ៊ុន (HanShin)នេះពិតជាបានធ្វើផ្លូវ​យឺតយូរមែនបើសិក្សាពីតថភាពជាក់ស្តែងដូច្នេះគួរខាងក្រសួងពន្លឿនហើយខាង(ចៃកា)ពិនិត្យជាក់ស្តែងពី​សកម្មភាពស្ថាបនានេះផង។

មួយរយៈនេះអ្នកដំណើរសុខចិត្តចេញពីខេត្តបាត់មកកាន់ភ្នំពេញកាត់តាមខេត្តបន្ទាយមានជ័យសៀមរាប កំពង់ធំ កំពង់ចាម ដែលមានចំងាយដីលើសជិត២០០គីឡូម៉ែត្រឯណោះ ក្នុងហេតុផលថាពិបាកធ្វើដំណើរពេកចំពោះការរលាក់ជង្ហុក ហើយការស្ថាបនាមិនបានលឿន៕