បេីកបរទាំងស្រវឹងស្រារេចង្កូតឡើងឃឿនមិនទាន់អស់ល្បឿនទៅបុករបងសំណាញ់លួសហ្គារ៉ាសលក់រថយន្ត រងការខូចខាត

បេីកបរទាំងស្រវឹងស្រារេចង្កូតឡើងឃឿនមិនទាន់អស់ល្បឿនទៅបុករបងសំណាញ់លួសហ្គារ៉ាសលក់រថយន្ត រងការខូចខាត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តក្នុងស្ថានភាពមានជាតិស្រវឹងក្នុងខ្លួនធ្វើដំណើរបញ្ច្រាសទិសដៅចរាចរណ៍ងោកមួយភាំងក៏រេចង្កូតមកខាងឆ្វេងឡើងឃឿនទៅបុករបងសំណាញ់​លួសហ្គារ៉ាសលក់រថយន្តមួយកន្លែងបណ្តាលឲ្យដួលរលំសង្កត់លើរថយន្ដ landcruiser មួយគ្រឿងរងការខូចខាតតិចតួចមួយកំណាត់មុខ។

ហេតុការណ៍នេះដែលបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២៧២ទល់មុខមន្ទីរពេទ្យព្រះកុសុម:សង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ ។

Sponsor

ដែលបង្កឡើងដោយរថយន្តម៉ាកHILUXVIGO ពណ៌ទឹក​ប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AA-4995 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោកជាំ។

យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគឺពួកគាត់បានឃើញរថយន្តបង្កខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដោយអ្នកបើកបរស្រវឹងទំនងជា​ងងុយគេងហើយងោកមួយភាំងក៏រេចង្កូតមកខាងឆ្វេងប៉ះនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចខូចខាតទ្រង់ទ្រាយ ដើមតិចតួចហើយរថយន្តបង្កក៏បន្តជ្រុលទៅមុខទៀតទាំង​រថយន្តបញ្ច្រាសទិសទិសដៅចរាចរណ៍គេជ្រុលឡើងឃឿនផ្លូវទៅបុកនិងរបងសំណាញ់លួសរបស់ការ៉ាសលក់រថយន្តយីហោ THAUTO បណ្ដាលឲ្យដួលរំលំសង្កាត់លើរថយន្ដ landcruiser ស៊េរីឆ្នាំ២០២០ មួយគ្រឿងបណ្ដាលឲ្យរងការខូចខាតតិចតួចចំណែករថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណំតែមិនបណ្ដាលឲ្យនណារម្នាក់រង​របួសឡើយនៅក្នុងហេតុការណ៍នោះ។

ចំណែកអ្នកបើកបររថយន្ដបង្កវិញបានប្រាប់ឲ្យដឹងថាគាត់​មិន​បានបើករបាំងថ្មពុះចែកទ្រូងផ្លូវឡើយគឺរូបគាត់ជូនមិត្តភក្ដិគាត់​មកផ្ទះនៅជិតកន្លែងកើតហើយក៏បើករថយន្តទាំងបញ្រ្ចាសទិសដៅហើយងោកមួយភាំងក៏រ៉េចង្កូតទៅបុករបងការ៉ាសលក់រថយន្តនោះតែម្តង។

ក្រោយកើតហេតុភាគីរថយន្តបង្កនិងម្ចាស់រថយន្តបានចចារគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុដោយម្ចាស់រថយន្តរង​គ្រោះទាមទារសំណងចំនួន១៥០០ដុល្លារដើម្បីជួសជុលរថយន្តនិងរបងឡើងវិញហើយរថយន្តបង្កត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយព្រោះរថយន្ដបង្កបើកបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវដែលជា​ទ្រព្យសម្បត្តិរបស់រដ្ឋបណ្តាលឲ្យរងការខូចខាត៕