ពោធិ៍សាត់: ចោរចូលលួចត្រីខណះម្ចាស់បានរាយខ្សែភ្លេីងពទ្ធ័ជុំវិញបណ្តាលអោយឆក់ស្លាប់នៅនិកន្លែងហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១៤និង២០នាទីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០នៅភូមិកណ្តាលឃុំអន្លង់ត្នោតស្រុកក្រគរខេត្តពោធិ៍សាត់។
ជនរងគ្រោះដែលជាជនសង្ស័យឈ្មោះ លី សុភា ប្រុសអាយុ២៨ ឆ្នាំភេទប្រុសរស់នៅភូមិឃុំខាងលើ។
ចំណែកម្ចាស់ស្រះចិញ្ចឹមត្រីឈ្មោះ លី សុង ភេប្រុសអាយុ៥៦ឆ្នាំជនជាតិខ្មែរនៅភូមិឃុំជាមួយគ្នា។
យោងទៅតាមការរៀបរាប់របស់ស្រ្តីឈ្មោះ ហឿន សារុំ អាយុ២៩ឆ្នាំជនជាតិខ្មែរជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុប្ដីគាត់បានបាត់ចេញពីផ្ទះរយៈពេល២យប់មកហើយលុះមកដល់ថ្ងៃទី២៣ម្សិលមិញនេះស្រាប់តែសមត្ថកិច្ចបានប្រទះឃើញប្តីរបស់គាត់ដេកស្លាប់ក្បែរមាត់ស្រះចិញ្ចឹមត្រីខាងលើ ។
ក្រោយពេលកើតហេតុតាមការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញនិងនគរបាលបច្ចេកទេសខេត្តបានសន្និដ្ឋានថាសាកសពបានស្លាប់លើសពី១០ម៉ោងទៅហើយសាកសពមានស្ពាយត្រីលើស្មានៅលើទ្រូងដោះខាងស្តាំស្មើ៦សង់ទីម៉ែត្រ មានស្នាមរលាត់ឆេះទំហំ ៤ cm× ១ cm ស្មាខាងឆ្វេងស្នាមឆូត ១១cm រលាត់ស្បែកនិងស្នាមជាំករស្តាំរលាត់ទាក់វល្លិ៍ មេដៃស្តាំប្រអប់ដៃស្តាំម្រាមទាំងប្រាំមានស្នាមរលាកកាត់ទទឹងប្រដាប់ភេទរបស់ជនរងគ្រោះមានទឹកកាម ។
សមត្ថកិច្ចជំនាញបានសន្មត់ថាសាកសពបានធ្វើសកម្មភាពលួចត្រីចិញ្ចឹមក្នុងស្រះហើយបរិវេណនៃស្រះមានចរន្តអគ្គិសនីទើបបណ្តាលឱ្យឆក់ស្លាប់បែបនេះ។
តែទោះបីយ៉ាងនេះក៏ដោយក៏ម្ចាស់ស្រះចិញ្ចឹមត្រីត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគ នៅវេលាម៉ោង១៣និង៣២នាទីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធីរីឯសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕


