រឿងអាស្រូវរបស់សមត្ថកិច្ចម្នាក់នៅស្រុកស្វាយជ្រុំបានចាប់រំលោភបំពានមកលើក្មេងស្រីកំពុងតែទាមទាររកយុត្តិធម៌

រឿងអាស្រូវរបស់សមត្ថកិច្ចម្នាក់នៅស្រុកស្វាយជ្រុំបានចាប់រំលោភបំពានមកលើក្មេងស្រីកំពុងតែទាមទាររកយុត្តិធម៌

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្វាយរៀង​:​ បែកធ្លាយរឿងអាស្រូវករណីសមត្ថកិច្ចស្រុកស្វាយជ្រំចាប់រំលោភបំពានមកលើក្មេងស្រីម្នាក់ស្ថិតនៅ​ភូមិក្តុម្ពីរឃុំគោកព្រីងស្រុកស្វាយជ្រុំខេត្តស្វាយរៀង។

ក្នុងករណីនេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ”Ponleu Nhem”បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០នេះ។

Sponsor

ហ្វេសប៊ុកឈ្មោះ”Ponleu Nhem”ថា(នេះហើយជាបូ”​លីសដែលចាប់រំលោភបំពានមកលើប្អូនស្រីរបស់ខ្ញុំកាលពី​យប់ថ្ងៃទី១៩/ខែកញ្ញា/ឆ្នាំ២០២០នៅភូមិក្តុម្ពីរឃុំគោកព្រីង ស្រុកស្វាយជ្រុំខែត្តស្វាយរៀងពេលនោះរំលោភមិនបានសំរេចដោយសារប្អូនខ្ញុំរើរូចហើយស្រែកឲគេជួយប្អួនស្រីទើបតែអាយុ១៦ឆ្នាំសូមសមត្ថកិច្ចខេត្តស្វាយរៀងមេត្តាតាមចាប់ជនល្មើសរូបនេះផងជនល្មើសគេមិនបានរត់ទៅណាគឺ​នៅក្នុងភូមិហេតុអីបានជាមិនរកយុត្តិធម៌អោយគ្រួសារខ្ញុំ?

ហេតុអីមិនមានច្បាប់ចាប់ខ្លួនជនល្មើស?

បើជារឿងនេះកើតក្នុងគ្រួសារអ្ន្កកហើយឃើញជនល្មើសដើរលេងក្នុងភូមិយ៉ាងសប្បាយតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះខ្ញុំខ្ញុំមានការឈឺចាប់ណាស់ហើយខឹងណាស់ដែលខ្ញុំមិនអាចធ្វើអីគេបានតែការឈឺចាប់នេះខ្ញុំទុកវានៅក្នុងចិត្តខ្ញុំជាបងស្រីមិនអាចជួយប្អូនស្រីខ្លួនឯងបានមានតែផុសតាម Facebook អោយបងប្អូនជួយចែករំលែកផងសូមអរគុណទុកជាមុន)។

ពាក់​ព័ន្ធ​នឹង​បញ្ហានេះសង្ឃឹមថាសមត្ថកិច្ចថ្នាក់លេីនឹងជួយ​ស្រាវជ្រាវរកយុត្តិ​ធម៌​ជនរងគ្រោះដែលជាមនុស្សទន់ខ្សោយផងតើពិតជាមានហេតុការណ៍នេះកើតឡើងប្រាកដដែរឬទេ?

បើពិតមែនសូមសមត្ថកិច្ចមេត្តាចាត់វិធានការលើជនប្រព្រឹត្តអំពើនេះផង៕