ជំងឺចាស់រេីឡេីងធ្វេីព្រះសង្ឃមួយអង្គធ្វើអត្តឃាតយកកាំបិតអារ.ក​ ខ្លួនឯងហើយក៏ដួលប្រកាច់ទៅប៉ះនឹងទៀនដែលបានអុជ បំភ្លឺនោះបណ្ដាលឲ្យភ្លើងឆេះស្លាប់

ជំងឺចាស់រេីឡេីងធ្វេីព្រះសង្ឃមួយអង្គធ្វើអត្តឃាតយកកាំបិតអារ.ក​ ខ្លួនឯងហើយក៏ដួលប្រកាច់ទៅប៉ះនឹងទៀនដែលបានអុជ បំភ្លឺនោះបណ្ដាលឲ្យភ្លើងឆេះស្លាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប: ព្រះសង្ឃ​មួយអង្គធ្វេី​អត្តឃាត​អាកសម្លាប់ខ្លួនឯង​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង​៣០​នាទីល្ងាចថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០នេះនៅវត្តត្របែកឯករង្សីភូមិត្របែកឃុំដំដែកស្រុកសូទ្រនិគមខេត្តសៀមរាប​និងដុតកុដិ ។

លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ដុំ ជាភេទប្រុស អាយុ៥០ឆ្នាំមានអាស័យដ្ឋានភូមិអង្គុញឃុំសំរោងស្រុកសូទ្រនិគមខេត្តសៀមរាបជាសង្ឃបួសនៅក្នុងវត្តកើតហេតុខាងលើមានជំងឺសរសៃប្រសាទ ។

Sponsor

នៅវេលាម៉ោងថ្ងៃខែឆ្នាំកើតហេតុខាងលើជំងឺរបស់ជនរងគ្រោះបានរេីឡើងស្របពេលនោះបណ្ដាញចរន្តអគ្គិសនីបានដាច់ជនរងគ្រោះបានអុជទៀនបំភ្លឺក្នុងកុដិហើយចាក់​សោរកុដិពីខាងក្នុងដូចសព្វដងរួចធ្វើអត្តឃាតដោយយកកាំបិតអារកខ្លួនឯងហើយក៏ដួលប្រកាច់ទៅប៉ះនឹងទៀនដែលបានអុជបំភ្លឺនោះបណ្ដាលឲ្យភ្លើងរាលឆេះសម្ភារ:ប្រើប្រាស់ក្នុងកុដិ ។

តាមការធ្វើកោសល្យវិច្ច័យរបស់ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុនិងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមតាមចម្លើយបំភ្លឺរបស់ព្រះសង្ឃនិងគណ:​កម្មការវត្តព្រមទាំងក្រុមគ្រួសារជនរងគ្រោះករណីនេះជនរងគ្រោះពិតជាមានជំងឺសសៃប្រសាទហើយបានធ្វើអត្តឃាតអារកសម្លាប់ខ្លួនឯងពិតប្រាកដមែនពុំមែនជាករណីឃាតកម្មនោះទេ ។

ក្រោយធ្វើកំណត់ហេតុសមត្ថកិច្ចបានប្រគល់សាកសពជន​រងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕