រថយន្តដឹកទំនិញបេីកបរលឿនដូចហោះទៅបុកជាមួយរថយន្តតូចខ្ទេចនិងបណ្តាលអោយស្លាប់១នាក់និងរងរបួសឆ្ងន់នៅ​ស្រុកកៀនស្វាយ

រថយន្តដឹកទំនិញបេីកបរលឿនដូចហោះទៅបុកជាមួយរថយន្តតូចខ្ទេចនិងបណ្តាលអោយស្លាប់១នាក់និងរងរបួសឆ្ងន់នៅ​ស្រុកកៀនស្វាយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្តាល:​ គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួសធ្ងន់លើផ្លូវជាតិ​លេខ១កាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី២៤ខែ​កញ្ញាឆ្នាំ២០២០ស្ថិត​ចន្លោះគីឡូម៉ែត្រលេខ៣៣និង៣៤ស្ថិតនៅក្នុងភូមិព្រែកប៉ុលឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល ។

តាមប្រភពព័ត៌មានបានអោយដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានរថយន្ត០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ផ្លាកលេខតាកែវ 3A 00 21 បើកបរដោយឈ្មោះ ថោង សុភ័ក្ត្រ ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិវិមានទ្រុងសង្កាត់សែនសុខភ្នំពេញ ។

Sponsor

បានគាបក្នុងរថយន្តស្លាប់នៅកន្លែងកើតហេតុដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញពេលបើកមកដល់កន្លែងកើត​ហេតុខាងលើបានរេចង្កូតមកឆ្វេងដៃបុករថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ផ្លាកលេខព្រះសីហនុ.3A 33 08បើកបរដោយឈ្មោះ គយ សុភាព ប្រុសអាយុ៤២ឆ្នាំស្នាក់​នៅរាជធានីភ្នំពេញ(របួសធ្ងន់)ដែលមានទិដៅភ្នំពេញ អ្នកលឿងរបួសធ្ងន់ម្នាក់ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ។

ចំណែករថយន្ត០២គ្រឿងត្រូវបានកម្លាំងជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយធ្វើការវាស់វែងនឹងយកទៅរក្សាទុកជាភស្តុតាងតាមនីតិវិធី។

សន្និដ្ឋានករណីនេះបណ្តាលមកពីអ្នកបើកបរថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខតាកែវ3A 00 21ធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្នមិនបានពិនិត្យមើលស្ថានភាពផ្លូវខាមុខ សូមបញ្ជាក់ថារហូតដល់ម៉ោង៩ព្រឹកថ្ងៃទី២៥កញ្ញានេះសមត្ថកិច្ចមិនទាន់យកសាកសពចេញពីកាប៊ីនរថយន្តបាននៅ​ឡើយទេ៕