ស្វាយរៀង: ប៉ូលីសឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់និងថ្នាំញៀនកាលពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅចំណុចផ្ទះជួលក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ ខាន់ ចរិយា ហៅស្រីសភេទស្រី អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិគោកល្វៀងសង្កាត់ព្រៃអង្គញ់ក្រុងបាវិតខេត្តស្វាយរៀងនិងឈ្មោះ នី ជីដូន អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិករ៉ូលីងកាសុីណូម៉ុកបាយមានទីលំនៅភូមិកន្ទួតធំឃុំត្រឡាចស្រុកទ្រាំងខេត្តតាកែវ។
ចំពោះវត្ថុតាងដែលកម្លាំងសមត្ថកិច្ចឆែកឆេរដកហូតបានមានឧបករណ៍សម្រាប់ជក់គ្រឿងញៀននិងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាវិតសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងនិងធ្វើការឃាត់ខ្លួនជនសង្ស័យនិងដកហូតឧបករណ៍សម្រាប់ជក់គ្រឿងញៀននិងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនបានមួយចំនួន។
ជនសង្ស័យទាំងពីរនាក់និងវត្ថុតាងបាននាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួរនិងធ្វើតេស្តទឹកមូត្រ ហើយជាលទ្ធផលបង្ហាញវិជ្ជមាន(+) មានផ្ទុកសារធាតុញៀនទាំងពីរនាក់ ៕

