ចុមមិនមានកាយល់យោគសោះចឹង!​អាវុធហត្ថ​ខេត្តឃាត់ខ្លួនមន្រ្តីបុគ្គលិកអចលន​ទ្រព្យ​អិលអូឌីLOD ៤នាក់បានអនុវត្តបញ្ច្រាស់ទិសនៃការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋកំពុងតែមានដំណាក់កាលកូវិដ​

ចុមមិនមានកាយល់យោគសោះចឹង!​អាវុធហត្ថ​ខេត្តឃាត់ខ្លួនមន្រ្តីបុគ្គលិកអចលន​ទ្រព្យ​អិលអូឌីLOD ៤នាក់បានអនុវត្តបញ្ច្រាស់ទិសនៃការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋកំពុងតែមានដំណាក់កាលកូវិដ​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ឆ្នាំង​:​ ក្រុម​ហ៊ុន​អចលន​ទ្រព្យមួយឈ្មោះ(​អិលអូឌី​LOD)បានអនុវត្តបញ្ច្រាស់ទិសនៃអនុសាសន៍ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជាដែល​បាន​សំណូមពរ​ឲ្យ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ទូទាំង​ប្រទេស​មេត្តា​យោគយល់​និងលើក​លែង​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​មាន​ជីវភាព​លំ​បាកខ្វះខាតក្នុង​ដំណាក់​កាល​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ១៩និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិ។

តែផ្ទុយទៅវិញក្រុម​ហ៊ុន​អចលន​ទ្រព្យ​អិលអូឌីLOD បានឲ្យបុគ្គលិក៤នាក់សំរុកចូលផ្ទះមេភូមិហើយមកកាត់សោរច្រវ៉ាក់ ដើម្បី​រឹបអូសម៉ូតូមួយគ្រឿង​ពីកូនបំណុលមិនមានការអនុញាតិពីស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​ ខណៈ​កូនបំណុលខកខានមិនបានបង់ការប្រាក់រយះពេល​៣ខែប៉ុណ្ណោះហេតុ​ការណ៍​នេះបាន​កើតឡើង​នៅថ្ងៃទី​២៩ ខែកញ្ញា​ឆ្នាំ​២០២០​ស្ថិតនៅភូមិកំពង់បាស្រូវខាងត្បូង.ឃុំជលសារ.ស្រុកជលគិរី.ខេត្ត​កំពង់ឆ្នាំង ។

Sponsor

បន្ទាប់ពី​ប្រជាពលរដ្ឋបាន​ឃើញ​ហេតុការណ៍​ដ៏សាហាវគ្មានធម្មមេត្តារបស់បុគ្គលិកក្រុម​ហ៊ុន​អិលអូឌីLODធ្វើសកម្មភាពដូចប្លន់ដោយលក្ខណះហឹង្សាក៏បានរាយការណ៍មកអយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​ក្នុង​ក៏មានលេចប្រភពព័ត៌មានថាមូលហេតុ​ដែលបុគ្គលិករបស់ក្រុមហ៊ុនហ៊ានប្រើហឹង្សាក្នុងការរឹបអូលទ្រព្យកូនបំណុលក្នុង​ដំណាក់​កាល​កូវិដ19​ដោយ​សារតែម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ​អិលអូឌី LODមានឋានៈជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មួយ។

ឯកឧត្តម​ អ៉ិត សុធា ព្រះ រាជអាជ្ញា អយ្យការ​អមសាលាដំបូង ខេត្ត​កំពង់​ឆ្នាំង​បន្ទាប់​ពីទទួលបានព័ត៌មានបានបញ្ជាឲ្យកម្លាំងកងរាជ​អាវុធហត្ថ​ស្រុកជលគីរីចុះឃាត់ខ្លួនយុវជន៤នាក់ជាបុគ្គលិកក្រុម​ហ៊ុនអចលន​ទ្រព្យ​អិ​ល​អូឌី​ដែល​មាន​ឈ្មោះ​ដូចខាងក្រោម​ទី

១. ឈ្មោះ វ៉ែន រិត ភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិជារៅ​ឃុំរលាប្អៀរ.ស្រុករលាប្អៀរ.ក.ឆ។
២.ញ៉េស សារីន ភេទប្រុស.អាយុ២១ឆ្នាំរស់នៅភូមិពារាំង.ឃុំចោងម៉ោង.ស្រុកសាមគ្គីមានជ័យ.ក.ឆ។
៣.អៀន វណ្ណា ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិននៀម​ទទឹង.ឃុំទឹកហូត.ស្រុករលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង​។
ទី៤ ហេង គង្គារ អាយុ២៨ឆ្នាំរស់នៅ​ភូមិ​ស្រែ​ព្រីងសង្កាត់​កំពង់​ឆ្នាំង.ក្រុងកំពង់ឆ្នាំង.ខេត្ត​កំពង់ឆ្នាំងមានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំងជាអ្នកផ្តើមគំនិតចំណែក​វត្ដុតាងសមត្ថកិ្ច ដកហូតរួមមានម៉តូចំនួន០២គ្រឿងទូរស័ព្ទដៃចំនួន០៤គ្រឿង
ច្រវ៉ាក់ចំនួន០២ខ្សែ/ពូថៅចំនួន០១/កូន សោរ ចំនួន០២/ដែកទីបប្រវែង ១.៦ សង់ ទីម៉ែ ។

ជនសង្ស័យ​ទាំង៤នាក់ត្រូវ​បាន​ឃាត់ខ្លួន​ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ដោយចេតនាត្រូវ​បាន​បញ្ជូន​មកទី​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់​ឆ្នាំង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅព្រឹក​ថ្ងៃទី​៣​០ខែកញ្ញា​ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕