ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលចេញខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ខណះកំពុងជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តកុងតឺន័របេីកមកពីក្រោយបុកនិងកិនរួចបន្តបុករ៉ឺម៉ងកង់បីបណ្តាលឲ្យក្រឡាប់ផ្ងាជេីង រួចបេីកគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខក្រុមហ៊ុនហុងដា តាមបណ្តោយផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បេីតាមការឆែកមេីលតាមអត្តសញ្ញាណប័ណ្ណក្នុងការបូប មានឈ្មោះ កង សុភ័ត្រ ភេទប្រុសអាយុ២៧ឆ្នាំ មានស្រុកកំណេីត នៅភូមិក្តុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
តាមសម្តីម្ចាស់កង់បីឈ្មោះយ៉ាង សុភាព ភេទប្រុសអាយុ៣៥ឆ្នាំ ស្នាក់កាណាស៊ីធី សង្កាត់ចោមចៅទី២ បានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីត ចំណែកសពជនរងគ្រោះជិះម៉ូតូម៉ាកនិច ពណ៍ខ្មៅ ពាក់ស្លាកលេខតាកែវ1M 7343 ធ្វេីដំណេីរមកពីក្រោយគាត់ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូនិងកិនចំក្បាលជនរងគ្រោះបណ្តាលឲ្យបែកធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអាណោចអាធម័ ។
ប្រភពព័ត៌ដដែលបានបន្តថា បន្ទាប់មករថយន្តមិនទានអស់ល្បឿនក៏បន្តមកបុករ៉ឺម៉កគាត់ថែមទៀតបណ្តាលឲ្យក្រឡាប់ផ្ងាជេីងសំណាល្អគាត់គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ភ្លាមនោះរថយន្តបង្កបានបេីកគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុនិងសម្រួលចរាចរណ៍ទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយកម៉ូតូរួមទាំងរ៉ឺម៉កកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកដោះស្រាយតាមច្បាប់ ចំណែកសពត្រូវបានស្វែងរកសាច់ញាតិមកទទួលដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ចិត្រា



