ព្រះសង្ឃ​ខ្មែរ​១០អង្គ​ដែលលួចឆ្លងដែនចូលទៅកាន់ប្រទេសថៃដោយខុសច្បាប់ត្រូវតម្រួតថៃចាប់បាននិងចាប់ផ្សឹករួមជាមួយមេខ្យល់​៣​នាក់ទៀត

ព្រះសង្ឃ​ខ្មែរ​១០អង្គ​ដែលលួចឆ្លងដែនចូលទៅកាន់ប្រទេសថៃដោយខុសច្បាប់ត្រូវតម្រួតថៃចាប់បាននិងចាប់ផ្សឹករួមជាមួយមេខ្យល់​៣​នាក់ទៀត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ថៃ:​ក្រុមតម្រួតថៃចាប់ផ្សឹកព្រះសង្ឃខ្មែរចំនួន១០អង្គដែល​បានលួចចូក្នុងប្រទេសដោយខុសច្បាប់​កាលពីថ្ងៃទី០៤​ខែ​តុលាឆ្នាំ២០២០ដើម្បីអនុវត្តតាមបទបញ្ជាររបស់មេបញ្ជារការកងកម្លាំងបូរផាកងកម្លាំងការពារព្រំដែនរិតបន្តឹងបញ្ហាលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ជាពិសេសតាមច្រករបៀងក្នុងអំឡុងពេលបិទព្រំដែនដើម្បីទប់ទល់ជាមួយស្ថានការណ៍រាត្បាតរបស់កូវិត-19 តាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ខេត្តស្រះកែវជាបន្តបន្ទាប់និងតឹងតែង។

ចុងក្រោយសមត្ថកិច្ចក្រុមចំពោះកិច្ចតាព្រះយ៉ាកងកម្លាំងបូរផាបានចាត់កម្លាំងពលក្រុមប្រតិបត្តិការចុះល្បាតនឹងឃ្លាំ​មើលក្នុងតំបន់ដែលទទួលខុសត្រូវសហការជាមួយសមត្ថកិច្ចស្រុកគោកឃ្យូងនិងតម្រួតព្រំដែនទី១២រហូតឈានដល់ចាប់ឃុំខ្លួនព្រះភិក្ខុខ្មែរចំនួន១០រូបខណះកំពង់លបចូលប្រទេសដោយខុសច្បាប់។

Sponsor

សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីសួរចម្លើយជំហ៊ានដំបូងបានអោយដឹងថាព្រះភិក្ខុខ្មែរទាំងអស់បានធ្វើដំណើរមកជា​និងម៉ូតូឌុបឲ្យដឹកមកព្រំដែនថៃ-កម្ពុជា ប្រឈមជាមួយស្រុកគោកឃ្យូងខេត្តស្រះកែវនិងដើរចូលមកប្រទេសថៃតាមច្រករបៀងដោយមកឡើងរថយន្តនៅបរិវេណសាលារៀនភូមិណងចាន់ជាប់ជាមួយវត្តណង ចាន់ ដោយមានអ្នកបើករថយន្តជនជាតិថៃ៣នាក់ព្រមទាំងរថយន្តប៊ិកអាប់ចំនួន៣គ្រឿង ធ្វើដំណើរមកពីខេត្តឈុន បុរី ដោយទទួលបានការទាក់ទង​ឲ្យមកទទួលព្រះភិក្ខុសង្ឃទាំងអស់ដឹកទៅឯវត្តតះ ឡម ខណ្ឌបាង ឃែ ក្រុងបាងកកដើម្បីទៅបិណ្ឌបាតពេលចេញព្រះវស្សានិងធ្វលទេសចរណ៍ផង។

យ៉ាងណាក៏ដោយអ្នកសារព័ត៍មានរាយការណ៍ថាសមត្ថកិច្ចបានបញ្ជូនខ្លួនព្រះសង្ឃទាំងអស់ទៅឲ្យសមត្ថកិច្ចជំនាញ​ស្រុក​គោកឃ្យូងចាប់ផ្សឹកនិងចាត់ការតាមនិតិវិធីច្បាប់ដល់ព្រះភិក្ខុសង្ឃទាំង១០រូបដោយចោទពីបទចូលប្រទេសដោយខុសច្បាប់ដោយឡែកមេខ្យល់ជនជាតិថៃ៣នាក់ទៀតត្រូវដំណើរក្ដីពីបទជាមេខ្យល់បញ្ជូនទៅសមត្ថកិច្ចជំនាញដើម្បីចាត់ការតាមច្បាប់បន្ត៕