អ្នកញៀនល្បែងម្នាក់ស្លាប់ក្រោយពីសមត្ថកិច្ចចុះបង្រា្កបវង្សល្បែងសុីសងខុសប្បាប់(លេងអាប៉ោង)ខណះដែលរត់គេចខ្លួនរហូតគាំងបេះដូងនៅបន្ទាយមានជ័យ

អ្នកញៀនល្បែងម្នាក់ស្លាប់ក្រោយពីសមត្ថកិច្ចចុះបង្រា្កបវង្សល្បែងសុីសងខុសប្បាប់(លេងអាប៉ោង)ខណះដែលរត់គេចខ្លួនរហូតគាំងបេះដូងនៅបន្ទាយមានជ័យ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បន្ទាយ​មានជ័យ​:​ បុរស់ម្នាក់បាន​បាត់បង់​អាយុជីវិត​ដោយ​សារ​គាំងបេះដូងខណៈ​រត់គេច​ខ្លួន​ភ័យ​ពី​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​លេងល្បែង​ស៊ីសង​ខុសច្បាប់​កាលពី​រសៀល​ថ្ងៃ​ទី​៥ខែតុលាឆ្នាំ​២០២០។

បុរស​បាត់បង់ជីវិតនោះ​ឈ្មោះ នៅ ដា​រ៉ា អាយុ​៥៨​ឆ្នាំមាន​ទី​លំនៅ​ភូមិ​យាង​ថ្មីឃុំ​កូបស្រុក​អូរ​ជ្រៅខេត្តបន្ទាយមានជ័យ​។

Sponsor

កម្លាំង​នគរបាល​ចុះ​ទៅ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់(​អាប៉ោង​)​មួយ​ករណី​នៅ​ចំណុច​វាល​ត្រពាំង​ច្រាំងស្ថិត​នៅ​ខាងលិច​ភូមិ​ផ្គាំ​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រឃុំ​សិង្ហស្រុក​អូរ​ជ្រៅខេត្តបន្ទាយមានជ័យ​។

ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាបក្រុម​អ្នកលេងនិង​មេអាប៉ោង​បាន​នាំ​គ្នា​រត់គេច​ខ្លួនចុះ​ទឹក​ប្រហែល​៥០​ម៉ែត្រស្រាប់តែ​ពេល​នោះ​ឈ្មោះ នៅ ដា​រ៉ា ដែល​មាន​ជំងឺ​បេះដូង​ជា​អ្នក​កាន់​មេអាប៉ោងរត់​រហូត​គាំងបេះដូង​ដួល​សន្លប់​នៅ​លើ​ភ្លឺស្រែ​។

​កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​ជួយ​សង្គ្រោះនិង​សែង​ជន​រង​គ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​សឹ​ង្ហនៅ​វេលា​ម៉ោង​៤ រសៀល​ថ្ងៃ​ដដែល​នោះ​លោក​វេជ្ជបណ្ឌិតនៃ​មណ្ឌល​សុខ​ភាព​បាន​ធ្វើការ​ពិនិត្យហើយ​ប្រាប់​វិញ​ភ្លាមៗ​ថាជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​។

ករណី​​នេះ​ជន​រង​គ្រោះ​ទំនង​ភ័យ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួនក៏​រត់​រហូត​គាំងបេះដូង​ដួល​សន្លប់និង​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​។

​សមត្ថកិច្ច​អះអាង​ថាអ្នកលេង​ល្បែងស៊ីសង​(​អាប៉ោង​)​គ្រាន់​តែ​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​អប់រំ​តែ​ប៉ុណ្ណោះមិន​មាន​គោល​ការណ៍​ចាប់​ដាក់គុក​នោះ​ទេប៉ុន្តែ​ដោយ​អ្នកលេង​ល្បែង​នោះ​គាត់​ភ័យ​ពេករត់​រហូត​គាំងបេះដូង​ដួល​ស្លាប់​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕