ជនសង្ស័យ​២នាក់ធ្វេីសកម្មភាពគាស់ទ្វារផ្ទះប្រជាពលរដ្ឋទាំងកណ្តាលថ្ងៃយកលុយដុល្លាខ្មែរនិងគ្រឿង​អលង្ការ​សរុបជិត៥មុឺនដុល្លាទៅបាត់ដោយសុវត្តិភាពសមត្ថកិច្ចបានត្រឹមមកអោយម្ចាស់ផ្ទះទៅដាក់ពាក្យបណ្តឹង

ជនសង្ស័យ​២នាក់ធ្វេីសកម្មភាពគាស់ទ្វារផ្ទះប្រជាពលរដ្ឋទាំងកណ្តាលថ្ងៃយកលុយដុល្លាខ្មែរនិងគ្រឿង​អលង្ការ​សរុបជិត៥មុឺនដុល្លាទៅបាត់ដោយសុវត្តិភាពសមត្ថកិច្ចបានត្រឹមមកអោយម្ចាស់ផ្ទះទៅដាក់ពាក្យបណ្តឹង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ជនសង្ស័យ​មួយក្រុមបានធ្វេីសកម្មភាពចូលគាត់ផ្ទះប្រជាពលរដ្ឋទាំងកណ្តាលថ្ងៃខណះម្ចាស់រវល់ទៅលក់ដូរកាលពីថ្ងៃទី០៦ខែតុលាឆ្នាំ២០២០នៅចំណុចផ្លូវលេខ៤១៨​ស្ថិតក្នុងភូមិ៣សង្កាត់ទួលទំពូង២ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសម្ចាស់ផ្ទះខាងលើបានរាយការណ៍ប្ដឹងទៅអាជ្ញាធរមាន​សមត្ថកិច្ចឱ្យដឹងថាមានចោរគាស់ផ្ទះគាត់ទាំងកណ្ដាលថ្ងៃពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទួលទំពូង២សហការជាមួយផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានចុះមកត្រួតពិនិត្យផ្ទះកើតហេតុក៏មានពន្លឺថាចោរមានគ្នា២នាក់អាយុខ្ទង់៣០ឆ្នាំជិះម៉ូតូ១គ្រឿងមិនចាំម៉ាកមកឈប់នៅមុខផ្ទះជនរងគ្រោះហើយពេលនោះអ្នកជិតខាងឃើញដែរតែមិនចាប់អារម្មណ៍ថាជាចោរស្មានតែគ្រួសារអ្នក​រង​គ្រោះឱ្យមកបើកទ្វារយកសម្ភារៈ។

Sponsor

បើតាមសម្ដីរបស់ជនរងគ្រោះឈ្មោះ លៀង ភេទស្រីអាយុ ៤៥ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះកើតហេតុខាងលើបានឱ្យដឹងថាមុនពេលកើតហេតុគាត់២នាក់ប្ដីប្រពន្ធបានចេញទៅ​លក់ដូរដូចសព្វដងរាល់ព្រឹកទាល់តែល្ងាចបានមកវិញហើយពេលកូនចេញទៅសាលារៀនបានចាក់សោផ្ទះត្រឹមត្រូវចំនួន២គឺក្នុង១ក្រៅ១តែមកដល់វេលាម៉ោង១និង៣០នាទី​រសៀលពេលកូនត្រលប់មកផ្ទះវិញឃើញទ្វារផ្ទះបើកចំហទើបបង្កការភ្ញាក់ផ្អើលទូរស័ព្ទមកប្រាប់ឪពុកថាចោរគាស់ផ្ទះលួចយកតុឈើចំនួន១ក្នុងនោះមានគ្រឿងអលង្ការមួយចំនួនសរុបទឹកប្រាក់ប្រហែល៧ពាន់ដុល្លារលុយខ្មែរចំនួន៦០លានរៀលលុយដុល្លារ១៥០០០ដុល្លារសម្ភារៈខូចខាតសោទ្វារផ្ទះចំនួន២ខូចធ្លុះធ្លាយអស់ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកជនល្មើសនិងតាមរកមុខសញ្ញាមកផ្តន់ទាទោសតាមច្បាប់។