កំពង់ធំ: ដីព្រលានយន្ដហោះវល្លិ៍យាវគឺជាដីសាធារណះរបស់រដ្ឋត្រូវបានមេបញ្ចាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលគេបានស្គាលឈ្មោះ យី សំអូន បានលួចដីរបស់រដ្ឋនិងឃុបឃិតគ្នាលក់យ៉ាងស្ងៀមស្ងាត់មិនខ្លាចរអាពីសំណាញ់ច្បាប់បន្តិចសោះឡើយ។
ពេលថ្មីៗនេះត្រូវបានបែកធ្លាយខណះពេលដែលក្រុមឆ្លៀតឱកាសបោះបង្គោលជាដីឡូត៍សំរាប់លក់ទើបធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំហើយត្រូវបានឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំចាត់អោយក្រុមការងារចម្រុះជាច្រើនរូបដឹកនាំដោយលោក សុខ ហៃ អភិបាលរងខេត្តកំពងធំដើម្បីចុះស្រាវជ្រាវ ហើយបានដកបង្គោលចេញនិងកាយប្រឡាយជុំវិញដីព្រលានយន្តហោះដើម្បីថែរក្សាទុកជាសម្បត្តិរបស់រដ្ឋ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលមានដីនៅទីនោះបានបង្ហើបអោយដឹងថាលោកវរៈសេនីយ៍ឯក យី សំអូន មេបញ្ចាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំដែលធ្លាប់មានរឿងអាស្រូវជាច្រើនលើកច្រើនសារកន្លងមក គឺបានលក់ដីចំនួនពីរប្លង់ដែលប្លង់ទីមួយមានទំហំ.2.9937/ha
ដែលមានចំណុចUTM
1.491971.1412364
2.491898.1412293
3.491695.1412534
4.491762.1412534
ចំណុចប្លង់ទី 2 មានទំហំ.18869m
ដែលមានចំណុចUTM
1.491779.1412178
2.491853.1412250
3.491661.1412366
4.491623.1412298
ក្នុងតំលៃ១២ម៉ឺនដុល្លារទំហំដីរបស់លោកវីរៈសេនីយ៍ឯក យី សំអូន ទាំង២ប្លង់ខាងលើនេះគឺលោកស្រីមេភូមិវល្លិ៍យាវនិងអ៊ុំប្រុសអនុភូមិជាអ្នកចង្អុលបង្ហាញមូលហេតុដែលមេភូមិដឹងឮរឿងនេះដោយសារលោក យី សំអូន ប្រើល្បិចថាទិញដីខាងលើនេះបម្រុងទុកធ្វើបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិវល្លិ៍យាវសូមស្នើទៅឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាបើកការស៊ើបអង្កេតចំពោះលោកវរសេនីយ៍ឯក យី សំអូន។
ពាក់ព័ន្ធនឹងបញ្ហាលួចលក់ដីព្រលានយន្តហោះវល្លិ៍យាវនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោក យី សំអូន បាននៅឡើយទេ។
គួរបញ្ជាក់ថាបុគ្គលម្នាក់នេះតែងតែប្រើអំណាចទៅគាបសង្កត់លើប្រជាពលរដ្ឋស្លូតត្រង់និងធ្លាប់ប្រើអំពើហិង្សាទៅលើអ្នកគ្រប់គ្រងអនាម័យនៅជើងភ្នំសន្ទុកថែមទៀតផង៕





