ប៉ូលីស​របស់មន្ទីប្រឆាំងគ្រឿងញៀន(ក៧)បង្ក្រាបករណី​រក្សាទុកជួញដូរគ្រឿងញៀនខុសច្បាប់បានប្រភេទម៉េតំ​ហ្វេតាមីន(ICE)ទម្ងន់ ៣១៦៥.១៩ក្រាមនិងជនសង្ស័យប្រុស្រី៣​នាក់នៅរាជធានីភ្នំពេញ

ប៉ូលីស​របស់មន្ទីប្រឆាំងគ្រឿងញៀន(ក៧)បង្ក្រាបករណី​រក្សាទុកជួញដូរគ្រឿងញៀនខុសច្បាប់បានប្រភេទម៉េតំ​ហ្វេតាមីន(ICE)ទម្ងន់ ៣១៦៥.១៩ក្រាមនិងជនសង្ស័យប្រុស្រី៣​នាក់នៅរាជធានីភ្នំពេញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ កាលពីថ្ងៃទី០៦ខែ​តុលាឆ្នាំ២០២០វេលាម៉ោង១៤​និង០៥​នាទីកម្លាំង​ជំនាញ(ក៧)របស់មន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀនដឹកនាំលោកឧត្តមសេនីយ៍ទោ សឿង ណុល នាយក​រងមន្ទីរ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានបើកស៊ើបអង្កេតស្រាវជ្រាវបង្រា្កបពីរគោលដៅផ្សេងគ្នា:
១/នៅចំណុចក្បែក្លោងវត្តតាំងក្រសាំងស្ថិតក្នុងសង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យ ។
២/ចំណុចផ្ទះជួលគ្មានលេខផ្លូវបេតុងភូមិគោកឃ្លាងសង្កាត់គោកឃ្លៀងខណ្ឌសែនសុខ ។
លទ្ធផលក្នុងកាបង្រ្កាបនេះឃាត់ខ្លួនជនសង្ស័យ៣នាក់:
១-ឈ្មោះ សឹង សម្បត្តិ ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ ។
២-ឈ្មោះ ប្រាក់ ឌីម៉ង់ ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ។
៣-ឈ្មោះ ពៅ សាវិន ភេទស្រីអាយុ៣៧ឆ្នាំជនជាតិខ្មែរ។

វត្ថុតាងចាប់យកបាន:ម្សៅសថ្លាសង្ស័យថ្នាំញៀនប្រភេទម៉េតំ​ហ្វេតាមីន (ICE)ទម្ងន់ ៣១៦៥.១៩ក្រាម ។

Sponsor

ជញ្ជីងថ្លឹងថ្នាំញៀន០២គ្រឿងឧបករណ៍វិចខ្ចប់ថ្នាំញៀនមួយ
ចំនួន ៕