ព្យុងយ៉ាង: កាបង្ហាញកណ្តាប់ដៃរបស់មេដឹកនាំផ្តាច់ការកាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២០វេបសាយ អាល់ចាស៊ីរ៉ារាយការណ៍លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងថ្លែងនៅមុខបណ្ដាទាហានដែលចូលរួមក្នុងក្បួនព្យុះហយាត្រាបង្ហាញពីភាពរឹងមាំៗប្រកួតប្រជែងរបស់កងទព័នៅទីក្រុងព្យុងយ៉ាងនាព្រឹកព្រលឹមថ្ងៃទី១០តុលាដើម្បីរំលឹកខួប៧៥ឆ្នាំនៃការបង្កើតបក្សពលករដែលជាបក្សរដ្ឋាភិបាលកូរ៉េខាងជើងដោយមានប្រជាជនយ៉ាងច្រើនកុះករមករួមក្បួនព្យុះហយាត្រាលើកនេះ។
គីម ជុងអ៊ុន ដែលជាប្រធានក្នុងពិធីនៅបានថ្លែងអគុណបណ្ដាទាហានដែលផ្ដល់ការជួយសង្រ្គោះអ្នករងគ្រោះដោយសារគ្រោះធម្មជាតិពីព្យុះនៅឆ្នាំនេះខណះដូចគ្នានេះដែរ ក៏បានថ្លែងកោតសរសើរការធ្វើការងាររបស់ប្រទេសជាតិក្នុងការការពារការរាត្បាតរបស់កូវិដ-19។ដោយឡែកស្ថានីយ៍ទូរទស្សន៍ KCTVប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋាភិបាលកូរ៉េខាងជើងបានបង្ហាញរូបភាពទាហានកូរ៉េខាងជើងព្រមទាំងអាវុធនិងរថក្រោះរថពាសដែកខណះកំពង់ធ្វើដំណើរលើដងផ្លូវក្នុងទីក្រុងព្យុងយ៉ាងឆ្លងកាត់ស្តូប គីម អ៊ីងស៊ុង កាលពីយប់ថ្ងៃសុក្រកន្លងមកដើម្បីត្រៀមលក្ខណះចូលរួមក្នុងក្បួនព្យុះហៈយាត្រានាថ្ងៃទី១០តុលា៕


