ក្រុមទូកនេសាទរបស់ចិនបានទន្រ្ទានលេីសឈានជេីងចូល​កាន់ប្រទេម៉ាឡេស៊ីចំនួន៦គ្រឿងត្រូវកងកម្លាំងកាពារផ្លូវទឹកឃាត់និងមនុស្ស៦០នាក់

ក្រុមទូកនេសាទរបស់ចិនបានទន្រ្ទានលេីសឈានជេីងចូល​កាន់ប្រទេម៉ាឡេស៊ីចំនួន៦គ្រឿងត្រូវកងកម្លាំងកាពារផ្លូវទឹកឃាត់និងមនុស្ស៦០នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ម៉ាឡេស៊ី​:​ ក្រុមអង្គភាពនគបាលការពារផ្លូវទឹកម៉ាឡេស៊ីចាប់ទូកនេសាទចិន៦គ្រឿងព្រមទាំងកម្មករទូក៦០នាក់ពីបទ​រំ​លោភចូលដែនទឹករបស់ម៉ាឡេស៊ីនិងពិនិត្យរកឃើញថា កំពង់ធ្វើដំណើរទៅខាងទិសអាហ្រ្វិកខាងលិច។

សារព័ត៍មានរ៉យទរ័ រាយការណ៍ពីទីក្រុងកូឡាឡាំពួរប្រទេ​សម៉ាឡេស៊ីកាលពីថ្ងៃទី១១តុលាថារដ្ឋាភិបាល​ម៉ាឡេស៊ីធ្វើកំណត់ហេតុ ដែនទឹកម៉ាឡេស៊ីត្រូវចូលទន្រ្ទានសរុប៨៩​លើកដោយនាវារបស់អង្គភាពនាវាល្បាតដែនទឹកនិងរបស់កងទព័ជើងទឹកចិនរវាងឆ្នាំ២០១៦-២០១៩ ក្រោមស្ថានការណ៍តឹងតែងរាលដាលរវាងសហរដ្ឋជាមួយចិនពីប្រធានបទចិនអាង​កម្មសិទ្ធលើដែនទឹកភាគច្រើនរបស់សមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយធនធានធម្មជាតិនិងជាផ្លូវឆ្លងកាត់ដ៏​សំខាន់របស់នាវាផ្ទុកទំនិញ។

Sponsor

នាយកដ្ឋាននគបាលជើងទឹកម៉ាឡេស៊ី ឬMMEA ទូកនេ​សាទនិងកម្មករទូកចិនត្រូវចាប់ឃុំខ្លួននៅក្នុងដែនទឹករដ្ឋយះ ហូរនភាគខាងត្បូងកាលពីថ្ងៃសុក្រទី៩តុលាលោក មហាម៉ាត់ ស៊ុលប៉ាត់លី ណាយ៉ាន ប្រធានMMEA ថ្លែងថាការត្រួតពិនិត្យទូកដែលចាប់រកឃើញថាគ្រប់ទូកចុះបញ្ជីនៅខេត្តថាឈីនវង់តៅតំបន់ហេប៉េយភាគឥសាន្តរបស់ចិនកម្មករទូក​ដែលត្រូវចាប់ឃុំខ្លួនមានតៃកុងទូល៦នាក់កម្មករទូក៥៤នាក់ ជាជនជាតិចិនទាំងអស់អាយុរវាង៣១-៦០ឆ្នាំ៕