លោក ប្រយុទ្ធ ចាន់​អូ​ចា មានការ​ព្រួយបារម្ភអំពី​ការ​ចេះតែ​រីកធំឡើង​ៗនៃ​ទំហំ​បាតុកម្មដែល​វា​អាច​ឈានដល់​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​នូវ​អំពើហិង្សា

លោក ប្រយុទ្ធ ចាន់​អូ​ចា មានការ​ព្រួយបារម្ភអំពី​ការ​ចេះតែ​រីកធំឡើង​ៗនៃ​ទំហំ​បាតុកម្មដែល​វា​អាច​ឈានដល់​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​នូវ​អំពើហិង្សា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ថៃ​:​ អ្នក​នាំពា​ក្ស​នាយករដ្ឋមន្ត្រី​ថៃ​លោក អា​នុ​ចា ប៊ូ​រ៉ា​ប៉ា​ចា​ស្រ៊ី បាន​និយាយថា​រដ្ឋាភិបាល​ចង់​ជជែក​ពិភាក្សាដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​។​

​លោ​កថា​លោក ប្រយុទ្ធ ចាន់​អូ​ចា មានការ​ព្រួយបារម្ភអំពី​ការ​ចេះតែ​រីកធំឡើង​នៃ​ទំហំ​បាតុកម្មដែល​វា​អាច​ឈានដល់​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នូវ​អំពើហិង្សា​។

Sponsor

​គួរ​បញ្ជាក់ថាគិត​មកដល់​ថ្ងៃ​អា​ទឹ​ត្យ​ទី​១៨​តុលាបាតុកម្ម​បាន​ឈានដល់​ថ្ងៃទី​៥​ហើយជាពិសេស​នៅលើ​ដងផ្លូវ​សំខាន់ៗ​ក្បែរ​ទីក្រុង​បាងកកដោយ​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ ចុះ​ចេញពី​តំណែងកាត់បន្ថយ​អំណាច​ព្រះរាជារំលាយ​រដ្ឋធម្មនុញ្ញនិង​ការដោះលែង​សម​មិត្ត​របស់​ពួកគេដែល​ត្រូវ​ប៉ូលីស​ចាប់ខ្លួន​។​

​ទាក់ទង​ការចង់​ជួបចរចារ​នេះដែរ​មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​បាល​ថៃ លោក ជួន លី​ផៃ (Chuan Leekpai)ដែលធ្លាប់ធ្វើនាយករដ្ឋមន្ត្រីក្នុងបក្សប្រជាធិបតេយ្យបានកំណត់​ពេលវេលា​មួយ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះជួប​ជាមួយ​តំណាង​គណបក្សប្រឆាំងដើម្បី​ពិភាក្សា​ពី​លទ្ធភាព​ដែល​រដ្ឋ​សភា​អាច​បើក​កិច្ច​ប្រជុំរក​ផ្លូវ​ដោះស្រាយបានដោយសារតែ​ការតវ៉ា​បាន​បន្ត​កើតឡើងដល់យប់​ថ្ងៃអាទិត្យ​ទី​១៨​តុលា​។​

​លោក​ឈួន បាន​និយាយថាភាគី​ទាំងសងខាងបាន​ព្រម​ព្រៀង​ពិភាក្សាគ្នា​ដោយលើក​ពីអ្វី​ដែល​នឹងត្រូវ​ដោះស្រាយ អំពី​ស្ថាន​ការ​នយោបាយមុនពេល​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី១ ដើមខែ​ក្រោយ​។​​

លោក​ឈួន​ថា​៖​គាត់​បានស្នើ​ទៅ​មន្ត្រីសភា​រួចហើយដើម្បី​ត្រៀម​រៀបចំ​ការជួបប្រជុំតាម​ការអំពាវនាវ​ពី​គណបក្ស​ភឿ​ថៃ (Pheu Thai) បន្ទាប់ពី​មាន​បាតុកម្ម​តវ៉ា​។

ក្នុងនោះដែរ​ក៏មាន​តំណាងរាស្ត្រ​ប្រមាណ៣ទៅ៤​រូបមកពី​គណបក្ស​ផ្សេង​ផងដែរក៏​ចូលរួម​ពិភាក្សា​អំពី​លទ្ធភាពក្នុង​ការបើក​កិច្ចប្រជុំ​ពិសេស​មួយប៉ុន្តែ​មិនទាន់មាន​ក្រុម​ណាមួយ​ដាក់​ញ្ញត្តិ​មក​រដ្ឋាភិបាល​នៅឡើយ​។​

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយរូប​ទៀតគឺ​លោក (Somboon Uthaiwiankul) បាន​និយាយថាកិច្ចប្រជុំ​អាច​កើតឡើង​ទៅបានដោយសារតែ​ការស្វែងរក​ពី​គណៈរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី ឬក៏​សមាជិក​ព្រឹទ្ធសភា​គណៈរដ្ឋមន្ត្រី​អាច​សុំឱ្យ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រិ​ត្យដើម្បី​កំណត់​ពេលវេលា​ប្រជុំ​ជាក់លាក់​។​

​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញគណបក្ស​ចម្រុះ​ធំៗនៅក្នុង​សភា​បានចេញ​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក ពាក់ព័ន្ធ​នឹង​ការតវ៉ាដោយ​ពួកគេ​ក៏​គាំទ្រការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុងប្រទេស​។​

គណបក្ស​ភឿ​ថៃ​ក៏បាន​អំពាវនាវ​ឱ្យ​លុបចោលក្រិត​ដាក់​បម្រាម​ក្នុង​គ្រាអាសន្ន​នៅក្នុង​ទីក្រុង​បាងកកនិង​ដោះលែង​ក្រុមអ្នកតវ៉ាប្រមាណ៤០នាក់ដែល​ប៉ូលិស​បាន​ចាប់ខ្លួន​កន្លងមករួមទាំងអតីត​នាយករដ្ឋមន្ត្រី​មកពី​គណបក្ស​ភឿ​ថៃ លោកទ​ស្សពាន់ សឺ​រី​រ៉ា​ក់ (Tossaporn Serirak) ដែល​រង​ការ​ចោទថា​បំពាន​លើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​។​

​សូម​ជំរាប​ថានៅ​ម៉ោង៣រសៀល​ថ្ងៃអាទិត្យ​ម្សិលមិញក្រុម​យុវជនបាន​បន្តធ្វើ​បាតុកម្ម​នៅក្នុង​ទីក្រុង​បាងកក​ដោយ​យក​វិមាន​ជ័យជម្នះធ្វើជា​ទីតាំង​តវ៉ាដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបា​ល​របស់លោក ប្រា​យុទ្ធ ចាន់​អ៊ូ​ចា ធ្វើ​កំណែ​ទម្រ​ង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​។​

សម្រាប់លោក​សមរង្ស៊ី​អ្នកនយោបាយ​ខ្មែរ​ដែល​ត្រូវបាន​រដ្ឋា​ភិបាល​លោក​ប្រា​យុទ្ធ​រាំងខ្ទប់​មិន​ឲ្យ​ចូល​ស្រុក​ខ្មែរ​វិញ​តាម​រយៈ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០១៩​កាលពី​ថ្ងៃអា​ទិត្យ​ទី​១៨​តុលា​បាន​បង្ហោះ​សារ​និ​ត​រូបភាព​លើក​ម្រាមដៃ​២​បង្ហាញ​ពី​ការគាំទ្រ​ប្រជាពលរដ្ឋ​ថៃ​ដែល​ធ្វើបាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ​ផងដែរ​៕