មេងស្រីម្នាក់ទៅលេងទឹកធ្លាក់ក្បាលឆាយជាមួយក្រុមគ្រួ​សារបានរអិលជេីងបណ្តាលអោយបាត់ខ្លួនខណះលោកអភិបាលខេត្ត​ព្រះ​សីហ​នុបានបញ្ជា​ឲ្យ​តាម​រក​ក្មេង​ស្រី​នោះ

មេងស្រីម្នាក់ទៅលេងទឹកធ្លាក់ក្បាលឆាយជាមួយក្រុមគ្រួ​សារបានរអិលជេីងបណ្តាលអោយបាត់ខ្លួនខណះលោកអភិបាលខេត្ត​ព្រះ​សីហ​នុបានបញ្ជា​ឲ្យ​តាម​រក​ក្មេង​ស្រី​នោះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ​:​ លោក គួ​ច ចំរើន អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​សីហ​នុនិង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបា​ល​ខេត្តបាន​ដឹកនាំ​បញ្ជា​ផ្ទាល់ក្នុង​ប្រតិបត្តិការ​ស្វែងរក​ក្មេង​ស្រី​ម្នាក់ដែល​បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ល្បាក់ទឹកនៃ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយកាលពីល្ងាច​ថ្ងៃ​ទី​២១ខែតុលាឆ្នាំ​២០២០ស្ថិត​នៅ​សង្កាត់​១ក្រុងព្រះសីហនុខេត្ត​ព្រះ​សីហ​នុ ។

បើ​យោង​តាម​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុបាន​បញ្ជាក់​ថា ប្រតិបត្តិការ​ស្វែងរក​ក្មេង​ស្រី​ខាងលើគឺ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០២​រសៀលបន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ​ពី​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះដោយប្រើ​ប្រាស់​កម្លាំង​សរុប​របស់​ខេត្ត​ធ្វើការ​រុករក​នៅ​លើ​ទីតាំង​ដែល​ក្មេង​ស្រី​ខាងលើ​រអិល​ជើង​ធ្លាក់​ចូលនិង​ទីតាំង​ផ្សេង​ទៀតរហូត​ដល់​ម៉ោង​១៨​និង​០០​នាទី​ល្ងាច​ថ្ងៃ​ដដែលនៅ​តែ​មិន​ទាន់​រក​ឃើញ ។

Sponsor

ដោយសារ​ស្ថានភាព​យប់​ងងឹតនិង​ល្បឿន​ទឹកធ្លាក់​បោក​ចុះ​ខ្លាំងទើប​លោកអភិបាលខេត្តសម្រេច​ដក​កម្លាំង​កំពុងធ្វើការ​រុករក​ឡើង​មក​លើគោក​វិញដើម្បី​ការពារ​សុវត្ថិភាព​របស់​ក្រុម​ជួយ​សង្គ្រោះ​របស់​យើង ។

ទន្ទឹម​នេះដែរតាម​ការ​សន្និដ្ឋាន​ជាបឋម​របស់​មន្ត្រី​ជំនាញ​បាន​លើក​ឡើង​ថាក្មេង​ស្រី​ខាងលើគឺ​ប្រហែលជា​បាត់បង់​ជីវិត​ហើយ​។

យ៉ាងណា​លោក គួ​ច ចំរើន បាន​ដាក់​ចេញ​នូវ​ផែនការឲ្យ​ស្វែងរក​ក្មេង​ស្រី​រង​គ្រោះ​នៅ​ព្រឹកស្អែក​បន្ត​ទៀតដោយលោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថាទោះបី​ក្មេង​ស្រី​ខាងលើ​ស្លាប់​បាត់​ជីវិត​ក៏​ដោយក៏​យើង​ត្រូវ​ស្វែងរក​សាកសព​នាង​ឲ្យ​ឃើញ​ដែរ​៕