ដោយសារតែភ្លើងប្រច័ណ្ឌនារីស្រស់ស្អាតវយ័២៧ឆ្នាំម្នាក់ត្រូវប្តី​វយ័៥០ឆ្នាំ ទាញកាំភ្លើងខ្លីបាញ់ទំលុះដើមទ្រូងខាងឆ្វេង បណ្តាលអោយរងរបួសធ្ងន់ធ្ងរចំណែកជនបង្ករបើកឡាន​គេចខ្លួនបាត់

ដោយសារតែភ្លើងប្រច័ណ្ឌនារីស្រស់ស្អាតវយ័២៧ឆ្នាំម្នាក់ត្រូវប្តី​វយ័៥០ឆ្នាំ ទាញកាំភ្លើងខ្លីបាញ់ទំលុះដើមទ្រូងខាងឆ្វេង បណ្តាលអោយរងរបួសធ្ងន់ធ្ងរចំណែកជនបង្ករបើកឡាន​គេចខ្លួនបាត់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប:​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថានៅ​វេលា​ម៉ោង ២និង៥០​នាទី​រំលងអធ្រាតឈានចូលថ្ងៃ​ទី​២២តុលា២០២០ មាន​ករណី​ផ្ទុះ​អាវុធ​នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​សាមគ្គី​(​ផ្លូវជាតិ​លេខ​៦)​ឃុំ​ស្រ​ណា​លស្រុក​ក្រឡាញ់ខេត្តសៀមរាប មានករណីប៉ងធ្វើឃាតមិនបានសំរេចមួយកើតឡើងបង្កដោយជនស្សយ័ត្រូវជាប្តីមានឈ្មោះ ចាន់ ផល ហៅ​ពៅ ភេទ​ប្រុសអាយុ​ប្រហែល​៥០​ឆ្នាំ​ទីលំនៅ​ភូមិ​ស្វាយ​ធំខេត្ត​សៀមរាបជិះ​រថយន្ត​ពណ៌​ខ្មៅ​មិន​ស្គាល់​ម៉ាក​ស្លាក​លេខ​៨៧៨៧អាវុធ​ខ្លីម៉ាក​K៥៤​លេខ​៣៧៦៣​។

​ក្នុង​ហេតុការណ៍​បាញ់​នោះបណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ សំអុល សុខ​ដា​នី ភេទ​ស្រីអាយុ​២៧​ឆ្នាំទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវភ្នំពេញរង​របួស​ធ្ងន់​ចំ​ដើម​ទ្រូង​ខាងឆ្វេង​១​គ្រាប់​(​បៀម​គ្រាប់​)។

Sponsor

ក្រោយ​មានការ​ផ្ទុះអាវុធ​ជន​បង្ក​បាន​ឡើង​រថយន្ត​គេច​ខ្លួន​បាត់ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប​។

​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​ជន​បង្កដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ប្រភព​បាន​ឲ្យ​ដឹងថាក្នុងករណីនេះជន​បង្ក​គឺជា​ប្តី​មិនទាន់​ការហើយ​អាច​ដោយសារ​ទំនាស់​ពាក្យ​សម្តី រឿង(​ប្រច័ណ្ឌ​)៕