គិតខ្លីណាស់រៀនមិនចេះត្រូវតែខំអោយទាល់តែចេះទៅមិចបានទៅចងកសម្លាប់ខ្លួនទាំងនៅវ័យក្មេង

គិតខ្លីណាស់រៀនមិនចេះត្រូវតែខំអោយទាល់តែចេះទៅមិចបានទៅចងកសម្លាប់ខ្លួនទាំងនៅវ័យក្មេង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្តាល​:​ តូចចិត្តរៀនមិនចេះរហូត​សម្រេចចិត្តចង​(ក)សម្លាប់ខ្លួនឯងហេតុការនេះកេីតឡេីងកាលពីថ្ងៃអាទិត្យ១០កើតខែ កត្តិកឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ខែតុលា ឆ្នាំ២០២០វេលាម៉ោង២១និង១០នាទីស្ថិតនៅចំណុចភូមិ ឃុំឈើទាល២ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ ប៉ូច វិជ្ជនីភេទ​ស្រីអាយុ១៤ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីលំនៅភូមិឃុំកើតឃុំកើតហេតុ។

Sponsor

ដោយប្រេីក្រម៉ាពណ៍ក្រឡាការ៉ូ ស ខ្មៅ ប្រវែង ១.៥០ ម៉ែត្រចងនិងថ្នឹមរោងចិញ្ចឹមមាន់។
តាមការបំភ្លឺរបស់ឈ្មោះ សួន ណារី ភេទស្រីអាយុ៤០ឆ្នាំ ដែលត្រូវជាម្តាយរបស់ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថាមុខពេលកើតហេតុជនរងគ្រោះតែងតែរៀននៅផ្ទះជាមួយ បងស្រីម្នាក់ទៀតឈ្មោះ ប៉ូច វជ្ជរ៉ា ភេទស្រីអាយុ១៤ឆ្នាំ(កូន​ភ្លោះជាមួយជនរងគ្រោះ)ដោយមានបងស្រីឈ្មោះ ប៉ូច រស្មី ភេទស្រីអាយុ២៥ឆ្នាំត្រូវជាបងស្រីបង្កើតជនរងគ្រោះបាន​បង្រៀនអក្សរខ្មែរដល់ប្អូនៗរាល់ថ្ងៃពេលចេញពីធ្វើការរោងចក្ររៀងរាល់ម៉ោង១៨និង០០នាទីជារៀងរាល់ថ្ងៃ ។

លុះថ្ងៃកើតហេតុឈ្មោះ ប៉ូច រស្មី បានបង្រៀនប្អូនៗជាធម្មតាដូចរាល់ថ្ងៃតែដោយសារជនរងគ្រោះរៀនមិនចេះ ឈ្មោះ ប៉ូច រស្មី ក៏បានស្តីបន្ទោសអោយប្អូនថា(បើង៉ែងរៀនអត់ចេះអនាគតង៉ែងគិតម៉េច)ពេលថាអោយហើយជនរងគ្រោះក៏តូចចិត្តខ្លួនឯងហើយយំ(ទម្លាប់មានគេស្តីអោយគឺ យំ)បន្ទាប់មកជនរងគ្រោះក៏ដើរទៅក្រោយផ្ទះបាត់ទៅហើយដោយអ្នកផ្ទះគិតថាជនរងគ្រោះដើរទៅលេងផ្ទះមីងដូចរាល់ដងទើបមិន​ចាប់អារម្មណ៍។

ដោយបាត់ជនរងគ្រោះយូរពេកអ្នកផ្ទះក៏នាំគ្នាដើររកជនរងគ្រោះស្រាប់តែឃើញជនរងគ្រោះចងកជាមួយក្រម៉ានៅ​ទ្រុងមាន់ភ្លាមនោះបងប្អូនក៏បាននាំគ្នាលើកជនរងគ្រោះ មកដាក់លើគ្រែនៅផ្ទះតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានពត៍មាននគរបាលប៉ុស្តិ៍ឈើទាលបានចុះដល់កន្លែងកើតហេតុដោយសហការណ៍ជាមួយកម្លាំងជំនាញកោសល្យវិច្ជ័យស្រុកកៀនស្វាយគ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាលក្រុមប្រឹក្សាឃុំមេភូមិធ្វើការពិនិត្យលើជនគ្រោះ។

ក្រោយពីក្រុមការងារពិនិត្យរួចឃើញថាជនរងគ្រោះពិតជា​ស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន ។
សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយក​ធ្វើបុណ្យតាមប្រពៃណី